នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ សហការ​ជាមួយ​ប៉ុស្តិ៍​ទំនុប​ទឹក​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​២​កញ្ចប់​ធំ

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​៣​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​២​កញ្ចប់​ធំ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ សហការ​ជាមួយ​ប៉ុស្តិ៍​ទំនុប​ទឹក​ឃាត់ខ្លួន​ហេតុ​កាល​នេះ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ ថ្ងៃ​ទី​២៧​ខែតុលា​នៅ​ចំណុច​ ផ្លូវលំ​លេខ​៤៣៤​ សង្កាត់​ទំនុប​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

image1

​បើ​តាម​ប្រភព​ព​ត៌​មាន​ពី​លោក​ហ៊ា​ង​ ថា​រ៉េ​ត​ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៣​នាក់​នោះ​ ១​ឈ្មោះ​កុយ​ សម្បត្តិ​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​លី​សែង​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ផ្អេ​រ​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ ឃុំ​កំពង់​ចិន​ខាងជើង​ ស្រុក​ស្ទាង​ ខេត្តកំពង់ធំ​ថ្នាំ​ក្រាម​ស​ថ្លា​១​កញ្ចប់​ ក្រោយ​ពី​ការ​សាកសួរ​រួច​ក៏​ឈាន​ដល់​ឆែកឆេរ​ផ្ទះ​លក់​ដែល​ស្ថិត​នៅ​ក្រុម​២៦​ ភូមិ​៤​ ផ្លូវ​២០៧​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ជា​អ្នក​ប្រើប្រាស់​ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ សង្ស័យ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ​ សោម​ លក្ខណា​ ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​មុខរបរ​ស៊ីឈ្នួល​លាងចាន​ស្នាក់​នៅផ្ទះ​លេខ​៦D​ ផ្លូវ​លេខ​២០៧​ ក្រុម​២៦​ ស្ថិត​នៅ​ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ខណ្ឌចំការមន​ និង​ឈ្មោះ​ សោម​ ចាន់​ថុ​ន​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​នៅផ្ទះ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ ។​

​លោក​ហ៊ា​ង​ ថា​រ៉េ​ត​ បាន​បន្ត​ទៀត​ថា​បន្ទាប់​ពី​ចាប់​បាន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​រួច​ក៏​សួរនាំ​ពី​កន្លែង​ទិញ​រួច​បាន​ឆ្លង​យល់​ប​ល់​ពី​លោក​តុ​ប​ ឈុ​ន​ឡុ​ង​ ព្រះរាជ​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឈាន​ចូល​ឆែកឆេរ​និង​ឃាត់ខ្លួន​ស្ត្រី​២​នាក់​អ្នក​ជួញដូរ​ថ្នាំ​ញៀន​និង​ដកហូត​បាន​ក្រាម​ស​ថ្លា​២​កញ្ចប់​ធំ​ទៀត​និង​ លុយ​ចំនួន​២០​ម៉ឺន​រៀល​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​តាម​ច្បាប់​ ៕​

image2

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print