នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការកម្លាំងខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីយកកាំបិតចាក់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល១ឆ្នាំ១២ថ្ងៃ ឥលូវត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញសហការ កំម្លាំងខេត្តបាត់ដំបង ឃាត់ខ្លួន បានហើយ ។ដែលឃាត់ខ្លួននៅចំណុចនៅក្រុម​ទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តដំបង នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។

ជនសង្ស័យមានឈ្នោះ ហេង បញ្ញា ហៅអេងបញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥២Eo ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ អេង ម៉េងយាង ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរបុខរបរសិស្ស ផ្ទះលេខ១១ Eoផ្លូវ លេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កួរបញ្ជាក់ថាៈ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៧ វរលាម៉ោង៨និង៥០នាទីជនសង្ស័យខាងលើបានកាន់(កាំបិតបុ័ងតាង)មួយហើយឡើងទៅលើផ្ទះជនរងគ្រោះ នៅចំណុចផ្ទះលេខ១១អឺ៣ហ្សិត ផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ខណៈជនសង្ស័យឡើងទៅដល់ឃើយជនរងគ្រោះនៅម្នាក់ឯង ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យបានយកកាំបិតបុ័ងតាង ដែលកាន់នៅក្នុងដៃ បានចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិង ត្រូវកញ្ចឹងកផ្នែកខាងក្រោយក្បាល ស្មាទាំងសងខាង ថ្ងាស ចុងច្រមុះលើថ្ងាងខឆងឆ្វេង គុម្គត្រចៀកលើថ្គាមខាងស្ដាំ ដើមដៃខាងស្ដាំ ស្មងខាងឆ្វេង ដាច់រយៈមេដៃខាងស្ដាំ និងលើក្បាលខាងស្ដាំ បណ្ដោលអោយជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ ហើយជនល្មើសបានរត់គេចខ្លួនបាត់ស្រមោលតែមង្ត ។

បើតាមសម្ដីរបស់មឳពុករបស់ជនរងគ្រោះមាន ឈ្មោះ អេង សុីថា បានអោយដឹងថា ខេត្តកំពុងចាម ស្រាប់តែមានអ្នកជិតខាងកូនរបស់ខ្លួនបានត៊ទួរស័ព្ទមកប្រាប់ថាកូនរបស់គាត់ត្រូវបានជនសង្ស័យចាក់សម្លាប់នៅលើផ្ទះហើយ។

បច្ចុប្បន្ន កំម្លាំងខេត្តបាត់ដំបងបានប្រគល់ជនសង្ស័យខាងលើអោយទៅកំម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីចាក់ការតាមនីតិវិធី ៕ ស រស្មី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print