ភ្នំពេញ: ព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ដោយតាំងពិព័រណ៍បង្ហាញយុទ្ធោបករណ៍ជាច្រើន នៅមជ្ឈ មណ្ឌលកោះពេជ្រ ចាប់ផ្ដើមឡើងជាផ្លូវ ការកាលពីរសៀលថ្ងៃទី ១២-១៤ មករា ឆ្នាំ ២០១៨នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ខ.ភ.ម មេបព្ជាាការរង បព្ជាាដ្ឋានកងទ័ពជេីងគោកបានថ្លែងថា ព្រឹត្តិការណ៍កីឡាកងទ័ពរៀបចំឡើង នៅពេលនេះ ក្នុងគោលបំណងធំៗចំនួន៤ ទី១- រំលឹកទិវាជ័យជម្នះខួបលើកទី៣៩ ថ្ងៃ៧មករា ដែលជាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលេីរបបប្រល័យសាសន៍ ២- ប្រមូថវិកា ពីសប្បុសជនជួយឧបត្ថម្ភទៅដល់ សមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ៣- ឈ្វេងយល់ការចូលរួមរបស់កងទ័ព ក្នុងកិច្ចការពារសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ ទី៤-រឹតចំណង មិត្តភាពរវាងកងទ័ព និងប្រជាជនកាន់តែខ្លាំងក្លាទ្វេ ឡេីងថែមមួយកម្រិតទៀត។
លោកឧត្តមសេនីយ៍ មេបព្ជាាការរង កងទ័ពជេីងគោក បន្តទៀតថា «ការៀបពិព័រណ៍កងទ័ពលេីកនេះឡើង ដើម្បីបង្កើននូវសាម គ្គីភាពរវាងវិស័យឯកជន មហាជន និងកងកម្លាំងប្រដាប់អាវុធ អញ្ចឹងក៏មានស្តង់ ពីសហគ្រាសឯកជន ពួកគាត់ចូលរួម និងប្រ មូលថវិកាជួយដល់អតីតយុទ្ធកម្ពុជា ទូទាំងប្រទេស។
កងទ័ពជាកងទ័ពរបស់ប្រជាពលរដ្ឋ ដូចនេះប្រជាជនមានសិទ្ធិឈ្វេង យល់ពីសមត្ថភាពរបស់កងទ័ព គ្រឿងបំពាក់កងទ័ព ក៏ដូចជាការងារអី្វខ្លះ និងភារកិច្ចរបស់កងទ័ព បានធ្វើដើម្បីជាតិ មាតុភូ មិរបស់ខ្លួន។
ឧត្តមសេនីយ៍ឯកនាយរងសេនាធិកាចម្រុះ(ខ.ភ.ម) បញ្ជាក់ទៀតថា ឆ្នាំនេះយើងមាន៣៣ អង្គភាពចូលរួម មានចំនួនកើន ឡើងច្រើនជាងមុន ឆ្នាំកន្លងមានតែ៨អង្គភាពប៉ុណ្ណោះ។ ដោយឡែក អ្នកចូលរួមច្រេីន «ដោយសារមាន ការកើនឡើង អ្នកចូលរួម ឆ្នាំទៅយើងមាន៣៤ក្រុម ឆ្នាំនេះយើងឡើងទៅ៤៦ ក្រុម ក្នុងនោះក៏មានក្រុមកីឡាមហាជន ក្រៅកងឯកភាពទ័ពពី១៨ក្រុម ឡើងទៅ២៨ក្រុម អញ្ចឹងអ្នកចូលរួមកេីនជាង៥០០ នាក់»៕ សុខដុម