ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជើងខ្លាំង៤នាក់ដែលតដៃជាមួយនគរបាលខណ្ឌសែនសុខ រហូតធ្វើឱ្យប៉ូលិសម្នាក់រងរបួស ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ប៉ូលិសខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែមករា នេះថា ជើងខ្លាំងទាំង៤នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ”ហិង្សាដោយចេតនា”ប្រព្រឹត្តនៅចំណុចមុខផ្សារស៊ុបភឺស្ព័រ ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា មុនពេលកើត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យ ជាតិអាល់កុល ដោយបានឃើញក្រុមជនសង្ស័យពូរនាក់ ជិះម៉ូតូមួយគ្រឿងគ្នានផ្លាកលេខ ឌុបគ្នាតាមផ្លូវ ក្នុងស្ថានភាពស្រវឹង ហើយកម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យ ឱ្យឈប់ធ្វើការណែនាំ និងត្រួតពិនត្យ។ ស្រាប់តែក្រុមជនសង្ស័យឈ្មោះ ដុំ ចំរើន និងដុំ ម៉ាលី បានទូរស័ព្ទហៅក្រុមបក្ខពួក៤នាក់ទៅ៥នាក់ មកដល់គោកលដៅកិច្ចប្រតិបត្តិការ រួចបានស្រែកឡូឡា និងបង្កទំនាស់ រួចប្រតាយប្រតប និងប្រើដៃវាយមកលើសមត្ថកិច្ចកំពុងប្រតិបត្តិការបណ្តាឱ្យរបួស ។
បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ចេស្តា
...