ដីបាក់សង្កាត់កម្មករ​​ម្នាក់​ស្លាប់​នៅ​ក្នុង​រណ្តៅ​ដី​ប្រឡាយ​ជម្រៅ​ជិត​១​ម៉ែត្រ

ចែករំលែក៖

ខេត្តក្រចេះ៖ បុរស​ជា​កម្មករ​ជីកដីមាន​វ័យចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​រណ្តៅ​ដី​ប្រឡាយ​ជម្រៅ​ជិត​១​ម៉ែត្រ ដោយសារ​តែ​ត្រូវ​ដី​បាក់​សង្កត់ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​រសៀល​ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិត​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ចថ្លែងថា បុរស​រង​គ្រោះជា​កម្មករ​រូប​នេះ​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង បាន​បាត់បង់​ជីវិត​​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​ស្មាន​មិន​ដល់ គឺ​បាក់​ដី​ប្រឡាយ​សង្កត់​លើ​នៅ​ក្នុង​ខ្សែ​ប្រឡាយ​​ដែល​មាន​ទទឹង​ប៉ុន​ខ្លួន​មនុស្ស​ជម្រៅ​១​ម៉ែត្រ ពេល​ដែល​កំពុង​តែ​ជីក​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​ក្នុង​ទីប្រជុំជន​ខេត្តក្រចេះ។

នគរបាល​ព្រហ្មទណ្ឌ​បាន​កំណត់​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ឧប្បត្តិហេតុ​បាក់​​ដី​សង្កត់​លើ ដី​ប្រឡាយ​នេះ គឺ​តម្រូវ​ឲ្យ​ជីក​ជម្រៅ​ត្រឹម​ជិត​១​ម៉ែត្រ ទំហំ​ជិត​កន្លះ​មែ​ត្រ ហើយជន​រង​គ្រោះជា​កម្មករ​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​ជីក​កប​ខ្សែ​ត​បណ្តាញ​អគ្គិសនី​ក្រោម​ដី និង​មាន​គំរោង​ជីក​កប​ខ្សែរ​ភ្លើង​ក្រោម​ដី​ពី​ទីរួមខេត្ត​ឆ្ពោះទៅ​ស្រុក​ឆ្លូង ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print