អគ្កិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី៤ ក្បែរសាលាខណ្ឌដូនពេញបណ្ដាលឲ្យក្មេងប្រុស២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុស២នាក់បានរងរបួសរលាកពេញខ្លួន ហើយត្រូវបានកម្លាំប្រជាការពារខណ្ឌដូនពេញចុះទៅជួយធ្វើអន្តរគមន៍ភ្លាមៗដោយយកញញ៉ូរវាយកម្ទេចជញ្ជាំងដើម្បីរំដោះក្មេងៗដែលត្រូវអគ្គិភ័យឆាប់ឆេះក្នុងផ្ទះជាន់ទី៤ ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះ ឈ្មោះ ផាន់ សារ៉េត នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបានបណ្តាលឲ្យក្មេងចំនួន ០២នាក់ រងរបួសធ្ងន់ ដោយរលាកភ្លើងផងដែរ ក្នុងនោះក្រុមការងារបានហៅរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។

ក្នុងហេតុការណ៍នេះគេឃើញ កម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអន្តរាគមន៍វាយទម្លុះជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីរំដោះក្មេងចំនួន ០២នាក់ ដែលជាប់នៅក្នុងផ្ទះកើតហេតុ បានដោយជោគជ័យ និងអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ ហើយអគ្គីភ័យបានរលត់នៅជាស្ថាពរ នៅវេលាម៉ោង២និង៤៥នាទី នាថ្ងៃដដែល ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print