ខេត្តពោធិ៍សាត់៖ បុរសវ័យ៧១ឆ្នាំម្នាក់រងនូវការវាយប្រហារពីសត្វជ្រូកព្រៃខ្វេះ នៅគ្រាដែលបុរសរងរបួសគាត់ទៅយកជើងចំការ(ជុំរះស្មៅដំឡូងមី) ហើយក៍ត្រូវសត្វជ្រូកព្រៃ ១ក្បាលដេញគាត់ជាអកុសល់គាត់បានរត់ទាក់ជើងជាមួយវល្លិ៍បណ្ដាលឲ្យដួលទៀត។
ហេតុការណ៍ដ៍កម្រខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងនាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចអូររំចេក(ចំការដំឡូងមី) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសឈ្មោះ ប្រាក់ អាន ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលបន្តថា ការដែលសត្វជ្រូកព្រៃវាយប្រហា(ខ្វេះ)គាត់នេះ នៅគ្រាដែលគាត់បានដើរទៅចំការដំឡូងមីខាងក្រោយភូមិក្នុងគោលបំណងទៅជុំរះស្មៅ ស្រាបតែមិនដឹងជាយ៉ាងមុិចក៍សត្វជ្រូកព្រៃ ១ក្បាលមកដេញគាត់រត់យកតែព្រះយូស តែជាអកុសល់គាត់បានទាក់ជើងជាមួយនឹងវល្លិ៍បណ្ដាលដួលលើដីក៍ត្រូវសត្វជ្រូកព្រៃ ១ក្បាលនេះវាយប្រហា(ខ្វេះ)តែម្ដង។
លោក វរសេនីយ៍ទោ អធិការនគរបាលបន្តទៀតថា ជនរងគ្រោះរបួសចំនួន ៤កន្លែង ត្រកៀកខាងឆ្វេង កំភួនជើងខាងឆ្វេង ដៃខាងឆ្វេង និងក្បាលផងដែរ ហើយរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរភ្លាមៗផងដែរ៕ ដោយ បឹុម ពិន