សាលាខណ្ឌដូនពេញ សន្និបាតបូកសរុបការអនុវត្តការងារប្រចាំ ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ០៧និង៣០នាទី នៅសាលប្រជុំ សាលាខណ្ឌដូនពេញ បានរៀបចំសន្និបាតបូកសរុបការអនុវត្តការងារប្រចាំ ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក វីរៈសេនីយ៍ឯក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហួត ចាន់យារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអធិការរងនគរបាលខណ្ឌ លោក នាយ-នាយរងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ និងមន្រ្តីនគរបាលគ្រប់ផ្នែក ចំណុះអធិការដ្ឋាននគរបាលខណ្ឌដូនពេញផងដែរ ។

ក្រោយពីសេចក្តីរាយការណ៍ ស្តីពីការអនុវត្តការងាររបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយលោក គល់ យី អធិការរងនគរបាលខណ្ឌ រួចមក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានផ្តោត និងផ្តល់អនុសាសន៍បន្ថែម ព្រមទាំងពិភាក្សាលើការងារបន្ត ៤ចំណុចសំខាន់ៗ គឺ
១-ការបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ
២-ការបង្រ្កាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន
៣-ការងារសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤-ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ។

ក្នុងឱកាសនេះដែរ លោក អភិបាលខណ្ឌ បានឧបត្ថម្ភលើកទឹកចិត្ត ដូចខាងក្រោម៖ ១-អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ២,០០០,០០០រៀល ; ២-អធិការរងនគរបាលខណ្ឌ ១១រូប ថវិកា ២០០,០០០រៀល ក្នុងម្នាក់ សរុប ២,២០០,០០០រៀល ;៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលសកម្ម ០៣ប៉ុស្តិ៍ ចំនួន ១,០០០,០០០រៀល/ប៉ុស្តិ៍ សរុប ៣,០០០,០០០រៀល ;៤-ប៉ុស្តិ៍នគរបាលរដ្ឋបាល ០៨ទៀត ចំនួន ៥០០,០០០រៀល/ប៉ុស្តិ៍ សរុប ៤,០០០,០០០រៀល
៥-ឧបត្ថម្ភលោក ទេព សំណាង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារចាស់ ដែលមានស្នាដៃ ជួយសង្គ្រោះជីវិតក្មេង ០២នាក់ ពីករណីអគ្គីភ័យ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ចំនួន ២០០,០០០រៀល បន្ថែម ; សរុបថវិកា ១១,៤០០,០០០រៀល ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print