https://youtu.be/Knl9NmEZ6us
ភ្នំពេញ៖ ជនជាតិអាឡឺម៉ងម្នាក់ មិនដឹងមានវិបត្តអ្វីបានព្យាយាមលោតសម្លាប់ខ្លួនឯងពីលើអគាជានទី៣ បណ្ដាលឲ្យបែកក្បាលនឹងបែកឆ្អឹងជាច្រើនកំណាត់រហូតស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រលឹម ។
ករណីជនបរទេសលោតស្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ អង្គារ៍ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ២៦ ជាន់ទី៣ នៅតាមបណ្ដោយផ្លូវលេខ១៥ សង្កាត់ផ្សារកណ្ដាលទី១ ក្រុម៤៤ ភូមិ៤ ខណ្ឌដូនពេញ។
សាកសពជនរងគ្រោះឈ្មោះ គ្រីស ភេទប្រុស ជនជាតិអាឡឺម៉ង អាយុប្រហែល ២៦ ទៅ ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅន្លែងកើតហេតុ បានឲ្យដឹងថា កាលពីម្សិលមិញគេឃើញ ជនរងគ្រោះបានប៉ុនប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏នាំគ្នាឃាត់ក៉ំឲ្យលោតរួចក៏ចូលទៅក្នុងផ្ទះសម្រាកបាត់ទៅ ។
ប្រភពដដែរបន្តទៀតថា លុះនៅវេលាម៉ោងថ្ងៃកើតហេតុខាងលើ ស្រាប់តែមិនដឹងជាយ៉ាងម៉េចជនរងគ្រោះបានឡើងបន្ទប់ជួលជាន់ទី៣របស់ខ្លួន ដែលទើបតែជួលបានមួយថ្ងៃ ក៏ធ្វើសកម្មភាពលោតពីលើអគាជាន់ទី៣ម្តងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ការិយាល័យវិទ្យាសាស្ត្រ-បច្ចេកទេសនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ វិភាគ សន្និដ្ឋានលើសាកសពនិងកន្លែងកើតហេតុ ទើបដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួនឯងមែន ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញកោសលវិច្ចយ យកទៅដម្កលទុកនៅមន្ទីពេទ្យរុស្សី ៕ស តារា