នគរបាលឃាត់ខ្លួនជនជាតិបាគីស្ថាន១០នាក់ ស្នាក់នៅ ធ្វើការ មិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យជំនាញ គ្រប់គ្រងជនបរទេស ស្នងការក្រុង និងកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តិនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេស ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិបាគីស្ថាន ចំនួន១០នាក់ ដែលស្នាក់នៅ ធ្វើការងារពុំស្របច្បាប់ ។ កិច្ចប្រតិបត្តិការខាងលើបានអនុវត្តន៍ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ អា១២ ផ្លូវ៩៩អែ ភូមិបឹងសាឡាង ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមនគរបាលបានឲ្យដឹងថា ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី ក្រោយពីស្រាវជ្រាវ ឈានដល់ចុះទៅពិនិត្យ ឃាត់ខ្លួនជនជាងិបាគីស្ថានចំនួន១០នាក់ ឃើញថា ស្នាក់នៅ និងធ្វើការងារពុំស្របច្បាប់ ។

ក្រោយពីឃាត់ខ្លួនបាន ជនជាតិបរទេស ទាំងនោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅបន្តនីតិវិធី នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំសម្រេចពីក្រសួងមហាផ្ទៃ ៕អរុណរៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print