ស្គាល់គ្នាបានមួយថ្ងៃ បងប្រល័យព្រហ្មចារីអូនគ្មានសល់​ទ្រាំលែងបានស្រែកឲ្យសមត្ថកិច្ចចាប់ខ្លួនទាល់តែបាន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ហាក់ដូចជាមានអារម្មណ៍ភ្លើតភ្លើនជ្រុល ខណៈទើបតែស្គាល់នារី​ក្រមុំវ័យ​ក្មេងម្នាក់បានមួយថ្ងៃ សោះ​មិនគួរណាចិត្តអប្រិយប្រល័យព្រហ្មចារីនាង បាន​សម្រេចហើយលើកខោស្លៀករត់គេចខ្លួន តែមានអីត្រូវនារីរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋ និងប្រជាការពារភូមិចាប់ឃាត់ប្រគល់ឲ្យនគរបាលទាល់តែបាន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃនេះ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨នៅដីឡូត៍​ទំនេរមួយកន្លែង តាមបណ្តោយផ្លូវលេខ១០០៧ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យុវជនល្មោភកាម ឈ្មោះ លន់ លីស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ន ដ វ អាយុ១៨ឆ្នាំ មុខរបរ កម្មការិនី ផ្នែកបោកអ៊ុតរបស់ក្រុមហ៊ុនឯកជនមួយ នៅក្នុងខណ្ឌសែនសុខ ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យនិងនាងជាអ្នករួមការងារពីមុនមកហើយ មួយរយៈក្រោយនេះជនសង្ស័យ បានឈប់ធ្វើការជាមួយនាងទៅធ្វើការនៅកន្លែងផ្សេង ដូច្នេះរវាងនឹងជនសង្ស័យគ្រាន់តែជាមនុស្សស្គាល់គ្នា ក្នុងនាម ធ្លាប់ធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នាប៉ុណ្ណោះហើយ ការទំនាក់ទំនងរវាងគ្នានឹងគ្នា ក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ។ លុះមកដល់ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានមកជួបនាងនៅកន្លែងធ្វើការ រួចសុំលេខទូរស័ព្ទហើយដោយ នឹកឃើញ ថារាប់អានគ្នាជាធម្មតានាងក៏យល់ព្រមឲ្យលេខទូរស័ព្ទរបស់នាងទៅជនសង្ស័យ។ លុះស្អែកឡើងនា រសៀលថ្ងៃទី១៧ ខែមករា ជនសង្ស័យ បានទូរស័ព្ទ ឲ្យនាងមកជួប នៅចំណុចកើតហេតុខាងលើជាកន្លែងស្ងាត់ដោយប្រាប់ថាមានការសំខាន់ត្រូវនិយាយគ្នាបន្តិច។ពេលនោះ នាងខំតែជឿក៏ទៅជួបតាមការណាត់ ហើយពេលទៅដល់ បែរជាបុរសខាង​លើចាប់ឱបថើប ច្របាច់ សព្វរាងកាយរបស់នាងហើយចាប់ផ្តួលរំលោភសេពសន្ថវៈ ទោះបី​នាងខំរើបម្រាស់ និងស្រែកឲ្យគេជួយយ៉ាងណាក៏គ្មានអ្នកណាឮ ទៅជួយនាងបាន​ឡើយ។ ទីបំផុតនាងក្លាយជាចំណីតណ្ហារបស់ព្រានរំលោភប្លន់យកព្រហ្មចារីទាល់តែបាន។
នារីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីចាប់រំលោភនាងបានសម្រេច ប្រុសព្រានឃ្លាន​តណ្ហារូបនេះបានលើកខោស្លៀកវិញរួចងើបរត់ចេញទាំងប្រញាប់ប្រញាល់ ធ្វើឲ្យនាងរងនូវក្តី​ឈឺចាប់ស្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាននេះសោះ ក៏សម្រេចចិត្តស្រែកឲ្យគេឯងជួយផ្អើលពលរដ្ឋក្បែរខាងនិង ប្រជាការពារ ជួយដេញចាប់ឃាត់ខ្លួនប្រុសព្រានភ្លាមៗ ។
តាមសម្តីជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជាបានល្បួងលួងលោមនារីរងគ្រោះទៅជួប​នៅ​កន្លែង​កើតហេតុប្រាកដមែន។ ពេលនោះដោយទ្រាំនិងសម្រស់នាងលែងបានក៏ចាប់អោប​ថើបដោយក្តីស្រលាញ់យ៉ាងញក់ញីរហូតទប់អារម្មណ៍និងទប់តណ្ហាលែងបានក៏សម្រេចចិត្តចាប់នាងរំលោភបានសម្រេចពិតប្រាកដមែន ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះភ្លាម សមត្ថកិច្ចបាននាំទៅសាកសួរនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន​នគរបាលខណ្ឌសែនសុខចាត់ការបន្តទៅតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print