សមត្ថកិច្ច ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ នៅទីតាំហាងកាហ្វេ សង្កាត់ផ្សារដើមគរ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី ១៣នាក់ ក្នុងនោះ(ស្រី០៤នាក់)គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធី កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែ០១ ឆ្នាំ២០១៨ ស្ថិតនៅទីតាំហាងកាហ្វេ ផ្លូវលេខ២២៣ កែងផ្លូវលេខ៣៣៦ សង្កាត់ ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះដែរ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយលោកអនុសេនីយ៍ឯក ឌី គឹមហេង នាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំហាងកាហ្វេ ផ្លូវលេខ២២៣ កែងផ្លូវលេខ៣៣៦ សង្កាត់ ផ្សារដេីមគរ ខណ្ឌ ទួលគោក ជាលទ្ធផលពិនិត្យឃើញមាន ជនជាតិវៀតណាម ១៣នាក់ ក្នុងនោះ(ស្រី០៤នាក់)គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print