ខេត្តរតនគិរី ៖ អ្នករកស៊ីដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាមបានចោទមន្ដ្រី ពាក់ព័ន្ធនៅតាមផ្លូវជាតិលេខ៧៨ ថាបានទារប្រាក់ពីរថយន្តដឹកកសិផលក្នុងរថយន្ត ១គ្រឿងជាង៤០ម៉ឺនរៀល។ ប្រជាពលរដ្ឋ ម្នាក់រស់នៅក្រុងបាន លុងប្រកបរបរដឹក ដំឡូងមីទៅលក់នៅប្រទេសវៀតណាមបាន ត្អូញត្អែរថាសមត្ថកិច្ចនៅតាមដងផ្លូវជាតិ លេខ៧៨ ក្នុងនោះមានស្នាក់ការគណៈកម្ម ការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដនិង សមត្ថកិច្ចច្រកទ្វារអន្តរជាតិស្រុកអូរយ៉ា ដាវបានបង្ខំពួកគាត់ឱ្យបង់ប្រាក់ក្បាលរថ យន្តក្នុងមួយស្ថាប័នពី៥ម៉ឺនទៅដល់ជាង ១០ម៉ឺនរៀលក្នុងក្បាលរថយន្ត១ គ្រឿង។ យ៉ាងហោចណាស់ក្នុង១ថ្ងៃៗមានរថយន្ត ដឹកដំឡូងមចាប់ពី៦០-៧០គ្រឿងឯណោះ។
កសិកររូបនោះបានឱ្យដឹងទៀតថា សមត្ថ កិច្ចដាក់ប៉ុស្តិ៍នៅចំណុចដូចខាងលើរួមមាន នគរបាលចរាចរផ្លូវគោក, មន្ដ្រី មន្ទីរ សាធារណការខេត្ដ, នគរបាលអន្ដោប្រវេសន៍, មន្ដ្រីកាំកុងត្រូល និងស្ថាប័នគយ។ កន្លង មកពេលយកប្រាក់ពីក្បាលរថយន្តគេមិន បានចេញវិក្កយបត្រទទួលប្រាក់ឡើយ ដោយមន្ដ្រីទាំងនោះតែងតែឆ្លើយយ៉ាងខ្លី ថាសុំថ្លៃបាយទឹកប៉ុណ្ណោះ។ ប៉ុន្ដែប្រជា ពលរដ្ឋមួយចំនួននៅខេត្ដរតនគិរីបានតប វិញថាមន្ត្រីរាជការទាំងអស់គឺសុទ្ធតែទទួល បានប្រាក់ខែពីរាជរដ្ឋាភិបាលចុះហេតុអ្វីបាន ជាមន្ដ្រីដែលមកបម្រើការនៅខេត្ដរតនគិរី ភាគច្រើនប្រាប់អ្នកដឹកដំឡូងថាសុំថ្លៃ បាយទឹកទៅវិញហើយបន្ដសុំរហូតមក ដល់ពេលនេះ?
ក្រុមសមត្ថកិច្ចដែលសុំប្រាក់ពីអ្នកដឹក ដំឡូងមីកន្លងមកគេមិនមែនសុំជាលក្ខណ: មនោសញ្ចេតនានោះឡើយគឺសុទ្ធ សឹងបាន កំណត់តម្លៃជាក់លាក់គឺក្នុងរថយន្តមួយ គ្រឿងបើភ្លៅប្រាំក្នុងមួយស្ថាប័នតម្រូវឱ្យបង់ប្រាំបីម៉ឺនដល់ទៅដល់ទៅជាងដប់ម៉ឺន រៀលឯណោះគឺទៅតាមការដឹកតិចឬ ច្រើន។ សមត្ថកិច្ចនៅលើដងផ្លូវជាតិលេខ៧៨ទាំងអស់នោះ បើបង់ទាំងអស់សរុបជា ប្រាក់ដល់ទៅចំនួនជាង៤០ម៉ឺនរៀល ឯណោះក្នុងរថយន្តមួយគ្រឿង។
លោកម៉ៅ ម៉ារ៉ាឌី ប្រធានស្ដីទីនៃស្នាក់ ការស្ថានីយថ្លឹងរថយន្ដដឹកទំនិញនៅខេត្ដ រតនគិរីបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទកាល ពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា នេះថាការយកប្រាក់ពីរថយន្តដឹកដំឡូង នៅស្រុកអូរយ៉ាដាវមិនជាប់ពាក់ព័ន្ធជាមួយ ស្ថានីយថ្លឹងរថយន្ដនៅស្រុកកូនមុំឡើយ។
លោកប្រធានស្ដីទីបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំណុចភូមិសោមកានិញឃុំ សោមធំ ស្រុកអូរយ៉ាដាវ តាមផ្លូវជាតិ លេខ ៧៨នោះគឺជាកម្លាំងចម្រុះរបស់ខេត្ដរួមមាន នគរបាលចរាចរសុវត្ថិភាពផ្លូវគោកសហ ការជាមួយកម្លាំង មន្ដ្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដទេ។
លោកអ៊ុង សុភាព ស្នងការរងទទួល បន្ទុកការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលខេត្ដរតនគិរីនៅថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៨ កាសែតនគរវត្ត មិនអាចសុំការបំភ្លឺជុំវិញមន្ដ្រីចរាចរ ដែល ដាក់កម្លាំងនៅតាមផ្លូវជាតិ លេខ៧៨ចាំសុំ លុយពីអ្នកដឹកដំឡូងមីនោះបានទេ ព្រោះ ទូរស័ព្ទរោទ៍តែពុំមានអ្នកលើក។
លោកកង សារឿង ប្រធានគណ:កម្ម ការគ្រប់គ្រងច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់ឱ្យដឹងថាករណីមន្ដ្រីនគរ បាលអន្ដោប្រវេសន៍កម្លាំងកាំកុងត្រូល និង ស្ថាប័នគយប្រចាំការនៅច្រកទ្វារដែលថា យកប្រាក់ពីរថយន្តរបស់កសិករដឹកដំឡូង មីកន្លងមកនោះលោកមិនទាន់បានដឹងនៅ ឡើយទេរហូតមកដល់ពេលនេះ។
លោកប្រធានគណ:កម្មការគ្រប់គ្រង ច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានបញ្ជាក់ឱ្យ ដឹងទៀតថា បើមានករណីដូចការលើកឡើង ខាងលើនោះមែនលោកនឹងកោះប្រជុំជា បន្ទាន់ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ព្រោះកន្លងមកយើងតែងតែណែនាំដល់ មន្ដ្រីនៅទីនេះមិនឱ្យប៉ះពាល់ផលប្រយោជន៍ របស់កសិករដែលនាំចេញផលិតផលកសិ កម្ម។ មិនត្រឹមតែប៉ុណ្ណោះយើងបានខិតខំ សម្របសម្រួលជាមួយភាគីខាងវៀតណា មដើម្បីជួយសម្រួលទីផ្សារលក់កសិផល របស់បងប្អូនកសិករខ្មែរ ៕ សាយប៉ូច