ភ្នំពេញៈ ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៏ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចខាងមុខអតីតរោងចក្រ គង់ ហុង ស្ថិតនៅតសមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យទី១ ឈ្មោះ ជា សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ (ប្រើប្រាស់)
ជនសង្ស័យទី២ ឈ្មោះ ពេញ ឬទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ
វត្ថុតាងដកហូតរួមមាន កូនថងតូចៗ សម្រាប់វេចខ្ចប់មួយ ចំនួន ទូរស័ព្ទ អិនចុចពិលចំនួន ៣គ្រឿង កូនកាបូបពណ៌ខ្មៅចំនួនមួយ សម្រាប់លាក់ទុកសារធាតុញៀន រួមនិងសម្ភារៈប្រើប្រាស់មួយកំប្លេ។
លោក សុខ សំអ៉ុត នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានអោយដឹងថាកាលពីវេលាម៉ោង ៩និង១០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ចំណុចខាងមុខអតីតរោងចក្រកាត់ដេ គង់ ហុង ស្ថិតនៅតសមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ល្បាត់ក្នុងមូលដ្ឋានដូចរាលដង ខណៈមកដល់ចំណុចខាងមុខ អតីតរោងចក្រកាត់ដេ គង់ហុង ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងតែប្រើប្រាស់សារធាតុញៀន(ជក់) ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើកាសាកសួ។ រហូតដល់ម៉ោង ៩និង១៥នាទីថ្ងៃកើតហេតុដដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតកំពុងតែឈរនៅខាងក្រោមស្ពាននាគ ភ្លោះកោះពេជ្យ ដោយមានកាសង្ស័យក៏ធ្វើកាឃាត់ខ្លួន ត្រួតពិនិត្យក៏រកឃើញម្សៅក្រាមសថ្លាចំនួន ១៥កូនថងតូច ដែលលាក់ទុកនៅក្នុងូនកាបូបពណ៌ខ្មៅ ឃើញដូចនេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាកបានឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួម និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នាំមកឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ ការតាមនិតិវិធី៕