សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិកដូណាលបានបញ្ជាក់ថា រុស្ស៊ីកំពុងតែជួយដល់កូរ៉េខាងជើង ដោយបានផ្តល់ទំនិញជាច្រើនដល់ប្រទេសនេះ បំពានលើច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើទីក្រុងព្យុងយ៉ាង ។
លោកត្រាំបានបញ្ជាក់ទៀតថា«រុស្ស៊ី មិនបានជួយដល់យើងស្តីពីវិបត្តិបរមាណូនៅកូរ៉េខាងជើង នោះឡើយផ្ទុយទៅវិញរុស្ស៊ីបានជួយដល់កូរ៉េខាងជើងដោយសម្ងាត់ ។ ដោយឡែក ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតជាមួយកូរ៉េខាជើង បែជាជួយយើងវិញ »។
ក្នុងពេលដែលកូរ៉េខាងជើងជាឧបស័គ្គដ៏ធំនៅលើពិភពលោកនិងអាមេរិកនាពេលកំពុងប្រឈមមុខផ្ទាល់ជាមួយកូរ៉េខាងជើង ក្រោយពេល ទីក្រុងព្យុងយ៉ាងបានប្រកាសថា មីស៊ីលនិងបរមាណូទាំងអស់ទុកសម្រាប់តែអាមេរិកប៉ុណ្ណោះ។ ជាមួយគ្នានេះលោកត្រាំ បញ្ជាក់ថា លោកមិនប្រាកដ នៅក្នុងការពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន នោះឡើយ ដោយមិនអាចទទួលបានលទ្ធផល ជាវិជ្ជមាន។
លោកត្រាំក៏បានថ្កោលទោស ដល់អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា ដែលមិនអាច រារាំងកម្មវិធីបរមាណូកូរ៉េខាងជើងបាន ទុកឲ្យប្រទេសនេះបានសម្រេចគោលដៅផលិតបរមាណូបំពាក់លើកាំជ្រួចមីស៊ីលវាយប្រហារដល់ទឹកដីអាមេរិក។
លោកត្រាំបានបញ្ជាក់ថា«ខ្ញុំនឹងអង្គុយចុះចរចាគ្នា តែខ្ញុំមិនប្រាកដថា អាចដោះស្រាយបញ្ហាបច្ចុប្បន្នបាននោះឡើយ ។ ពួគគេបាននិយាយថាចង់ពិភាក្សា២៥ឆ្នាំមកហើយ ប៉ុន្តែ មិនបានសម្រេចឡើយ»។
លោកត្រាំក៏បានសសើរចិន ដែលបានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើង យ៉ាងតឹងតែង ដោយ កាត់បន្ថយចំនួនថាមពលប្រេងនាំទៅកាន់កូរ៉េខាងជើងនិង ផ្អាកទិញធ្យូងថ្មពីកូរ៉េខាងជើងផងដែរ។ លោកបន្តទៀតថា ចិននឹងធ្វើបានច្រើនជានេះដើម្បីទប់ស្កាត់កុរ៉េខាងជើង។
ប្រភពព័ត៌មានបានឲ្យដឹងថា នាវាដឹកប្រេងរបស់រុស្ស៊ីបានផ្គត់ផ្គងប្រេងដល់កូរ៉េខាងជើង យ៉ាងតិច៣លើកក្នុងមួយខែ តាមរយៈការផ្តល់នៅលើដែនសមុទ្រ។ រុស្ស៊ីបានច្រានចោលការចោទប្រកាន់ខាងលើ។
ថាមពលប្រេងដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាបសេដ្ឋកិច្ចកូរ៉េខាងជើង ហើយជួយដល់ប្រទេសនេះអាចបន្តកម្មវិធីបរមាណូបានទៀតផង ។
អាមេរិកនៅតែដាក់គំនៀបលើកូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កំពុងតែ ឆ្ពោះទៅរក ទំនាក់ទំនងល្អប្រសើរនឹងគ្នាឡើងវិញ ។ នៅពេលនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយលព្រមដង្ហែរក្បួន រួមគញនា ក្រោមទងជាង កូរ៉េ នៅក្នុងព្រិតិតការណ៍កីឡា អូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង។
សារព័ត៌មានរ៉ួទ័រ បានផ្សាយថា នៅទីបំផុត កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងដើរជាក្បួនដង្ហែរួមគ្នាក្រោមទង់ជាតិនៃប្រទេសទាំងពីរ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវ រងារ រៀបចំឡើងនៅលើទឹកដីកូរ៉េខាងត្បូង នៅខែកុម្ភៈខាងមុខនេះ។
ការឯកភាពគ្នានេះត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េទាំងពីរ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ស្ដីពីការបញ្ជូនអត្តពលិកកូរ៉េឱ្យមកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈដល់ ខែមីនា ឆ្នាំ២០១៨នេះ។ ជាងនេះទៅទៀត កូរ៉េខាងជើងក៏បានយល់ព្រម ផងដែរថានឹងបញ្ជូន ប្រតិភូកីឡាជាង៥៥០នាក់ ឱ្យមកចូលរួមក្នុងព្រឹតិ្តការណ៍កីឡាដ៏ធំនេះ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញជាច្រើន កូរ៉េខាងត្បូងចង់ប្រើឱកាសនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនេះដើម្បីផ្សះផ្សាទំនាក់ទំនងក៏ដូចជាព្យាយាមសាកល្បង បញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ជាច្រើនដងថាខ្លួននឹងមិនលើកយកសំណុំរឿង នុយក្លេអ៊ែរដាក់ចរចាជាដាច់ខាត ដ្បិតអាវុធនុយក្លេអ៊ែររបស់ខ្លួនទុកសម្រាប់ការពារ និងសន្តិភាពនៅក្នុងតំបន់តែប៉ុណ្ណោះ៕
ដោយ៖ មែវ សាធី