អាមេរិកគួរតែបញ្ចប់នយោបាយផ្លាស់ប្តូររបបដឹកនាំរបស់ប្រទេសដទៃ

ចែករំលែក៖

ជាច្រើនទស្សវតន៍កន្លងមក អាមេរិក បានអនុវតន៍គោលនយយោបាយការបរទេស និងយោធាដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់​ប្រទេស ណាដែលអាមេរិកមិនពេញចិត្ត ។​ បើគិតពីដើមសតវត្សន៍ទី​២១ មកទល់ពេលនេះ​ អាមេរិកបានព្យាយាមផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសជាច្រើន បើទោះបីប្រទេសនោះមានពលរដ្ឋរស់នៅ សុខសានក្តី។ ក្រោយការផ្លាស់ប្តូររបប ប្រទេសនោះ មិនត្រឹមតែមិនមានការរីកចំរើននោះឡើយថែមទាំងធ្លាក់នៅក្នុងសង្គ្រាមរាំរៃ ពលរដ្ឋរស់នៅរងទុក្ខវេទនា គ្មានស្រាកស្រាន្ត។

ប្រទេសដែលអាមេរិកបានផ្លាស់ប្តូររបបដឹកនាំនាពេលកន្លងមក មានដូចជា អាហ្វហ្គានីស្ថាន អីរ៉ាក់ លីបី ទុយណេស៊ី​… ហើយនៅពេលនេះ គោលដៅ​ដែលអាមេរិកត្រូវផ្លាស់ប្តូររបបដឹកនាំ ជាបន្តទៀតនោះគឺ ប្រទេសអីរ៉ង វេណេហ្ស៊ូអេឡា ស៊ីរី​ កូរ៉េខាងជើង និងគុយបាជាដើម។

ប៉ុន្តែ ប៉ុន្មានប្រទេសចុងក្រោយនេះ អាមេរិក ពិបាកនៅក្នុងការផ្លាស់ប្តូររបបដឹកនាំ​ដោយសារតែ ប្រទេសទាំងនោះដឹងពីចេតនាមិនល្អរបស់អាមេរិក ។ ជាទូទៅនៅមុនពេលអាមេរិកផ្លាស់ប្តូររបប​ គឺតែងតែបង្ខំឲ្យប្រទេសនោះបោះបង់ អាវុធបរមាណូ ​ដូចជា លីបី អីរ៉ាក់ ជាដើម ។ នៅពេលនេះគោលដៅ របស់អាមេរិក គឺប្រទេសអីរ៉ង់និងកូរ៉េខាងជើង ។ ក្រោយប្រទេសទាំងនោះគ្មានបរមាណូ គ្មានមីស៊ីលដែលអាចវាយបកអាមេរិក ទើបជាការងាយស្រួល ក្នុងការបញ្ជូនយោធាជ្រៀតជ្រេក វាយប្រហារ។

នៅពេលនេះសូម្បីតែ មន្ត្រីជាន់ខ្ពស់ របស់អាមេរិក ក៏បាន អំពាវនាវ ឲ្យរដ្ឋាភិបាល បញ្ឈប់គោលនយោបាយ ខាងលើផងដែរ ដែលធ្វើឲ្យពលរដ្ឋរាប់សិបលាននាក់រងផលប៉ះពាល់ដោយសារតែ​ការផ្លាសប្តូររបបដឹកនាំនៅក្នុងប្រទេសនោះរបស់អាមេរិក។

...

សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ទុលស៊ី ហ្គាប់បាដ (Tulsi Gabbard) បាននិយាយថា ការប្ដូររបបដឹកនាំនៅលីប៊ី និងអ៊ីរ៉ាក់ គឺជាកំហុសឆ្គងមួយ ហើយលោកស្រីក៏បានអំពាវនាវផងដែរឱ្យសេតវិមានរបស់ លោក ដូណាល់ត្រាំ បញ្ចប់គោលនយោបាយផ្លាស់ប្ដូររបបប្រទេសដទៃ ដោយជំនួសមកវិញនូវគោលនយោបាយសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃអង្គារ៍ លោកស្រី ទុលស៊ី ហ្គាប់បាដ បានកត់សម្គាល់យ៉ាងដូច្នេះថា «យើងធ្លាប់បានឃើញការគំរាមដោយអាវុធនុយក្លេអ៊ែរម្ដងរួចមកហើយ នៅអំឡុងសម័យសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត។ ដូច្នេះសន្តិភាព និងកិច្ចចរចាដោយផ្ទាល់គ្មានលក្ខខណ្ឌជាមុនជាមួយកូរ៉េខាងជើង ត្រូវតែធ្វើឡើងជាបន្ទាន់ នៅក្នុងបរិបទដែលគោលនយោបាយសង្រ្គាមផ្លាស់ប្ដូររបប របស់សហរដ្ឋអាមេរិក គឺជាហេតុផលជំរុញឱ្យកូរ៉េខាងជើងយល់ថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបអាចប្រឈមមុខនឹងសហរដ្ឋអាមេរិក និងការពារខ្លួនឯងកុំឱ្យមានវាសនាដូចលីប៊ី ឬក៏អ៊ីរ៉ាក់»។
គួររំលឹកថា របបដឹកនាំលីប៊ីរបស់លោក Muammar Gaddafi បានដួលរលំរលាយកាលពីឆ្នាំ២០១១ រីឯរបបដឹកនាំ Saddam Hussein នៅអ៊ីរ៉ាក់ត្រូវផ្លាស់ប្ដូររបបថ្មី កាលពីឆ្នាំ២០០៣។ ការផ្លាស់ប្ដូររបបដឹកនាំទាំងពីរនេះទៀតសោត សុទ្ធតែមានការចូលរួមពីសហរដ្ឋអាមេរិក ដែលតែងតែអះអាងថា ខ្លួនធ្វើឡើងដើម្បូបុព្វហេតុសិទ្ធិមនុស្ស សន្តិភាព និងប្រជាធិបតេយ្យ។ ក៏ប៉ុន្តែអ្វីដែលប្រជាជននៃប្រទេសទាំងពីរទទួលបាននោះគឺសង្រ្គាម ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំសេដ្ឋកិច្ចជាតិ និងបាក់បែកផ្ទៃក្នុង ជាតិតែប៉ុណ្ណោះ៕

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print