ភ្នំពេញ៖បន្ថែមលើសមត្ថភាពសម្តែងខ្ពស់ ឌុច លីដាត្រូវបានគេចាត់ចូលក្នុងចំណោមតារាសម្តែងលំដាប់ជួរមុខ និងជាតារាដែលមានចិត្តស្លុយហ៊ានប្រថុយនឹងឈុតឆាកឱបថើបរោលរាល និងក្នុងទម្រង់សិចស៊ីកន្លងមក។ ពេលនេះនាងបានធ្វើឲ្យបុរសៗគយគន់មិនដាក់ភ្នែកនឹងសម្រស់តូចច្រឡឹងនិងសិចស៊ីនៅលើឆ្នេរខ្សាច់នោះ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរឿងថតឈុតសិចស៊ី ឌុច លីដាបានបញ្ចេញស្ទីលសិចស៊ីថ្មីលើដីឆ្នេរខ្សាច់ដែលធ្វើឲ្យប្រុសៗគយគន់ និងសរសើរសម្រស់នាងមិនដាច់ពីមាត់។ នាងធ្លាប់លេចធ្លោរកញ្ញា ឌុច លីដា ធ្លាប់បានធ្វើឲ្យអ្នកទស្សនាខ្សែភាពយន្តខ្មែរមានការភ្ញាក់ផ្អើលម្តងរួចមកហើយក្រោយពីនាងហ៊ានសម្តែងឈុតឆាកមួយចំនួនដែលគ្មានសម្លៀកបំពាក់ដូចជារឿង”ស្បែកគង់” ជាដើម។ តារាស្រីរូបនេះកាន់តែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងការរិះគន់ខ្លះនិងសរសើរផងជាមួយឈុតបែបនេះជាថ្មីក្នុងរឿង”នារីវេទមន្ត”។ ថ្មីៗ នេះ នាងក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចំហរមាត់សារជាថ្មីដោយសារតែរូបថតជាច្រើនសន្លឹកលើបណ្ដាញហ្វេសប៊ុករបស់នាង។ តាមរយៈហ្វេសប៊ុករបស់កញ្ញា ឌុច លីដា បានបង្ហោះរូបក្នុងឈុតហែលទឹក ព្រលែងកាយស្រឡូនលើវាលខ្សាច់ ស្រស់ស្អាត។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយ ប៉ុន្តែកន្លងមកនាងធ្លាប់លើកឡើងជុំវិញភាពសិចស៊ីនេះដែរថាជាលះបង់ខ្ពស់ហើយមុននឹងសម្រេចចិត្តថតបែបនេះគឺនាងមិនមែនមិនដឹងពីតម្លៃស្ត្រីខ្មែរហើយក៍យល់ដឹងពីតម្លៃវប្បធម៌ដែរ។នាងក៏ធ្លាប់បានស្នើឲ្យទស្សនិកជនអាចរៀនបើកចិត្តឲ្យទូលាយ យល់ដឹងឲ្យកាន់តែច្បាស់ ពីវិស័យខ្សែភាពយន្ត ៕
ដោយ វឌ្ឍនា