ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ទំនង​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​រឿង​បាញ់​បោះ​សេរី​ ទោះ​មាន​អ្នក​កំពុង​បង្វែរ​រឿង​ពី​ខ្មៅ​ទៅ​ជាស​

ចែករំលែក៖

ខេត្តកណ្តាល ​៖ ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ទំនង​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ទេ​ ទោះបី​ពេលនេះ​កូន​ចៅ​កំពុង​​បង្វែរ​រឿង​ថា​ ឧកញ៉ា​ពៅ​ មិន​មែន​ជា​អ្នក​បាញ់​ក៏ដោយ​ ពោល​គឺ​ចង់​បង្វែរ​រឿង​ពី​ខ្មៅ​ទៅជា​​ស​ ។ អធិការ​ស្រុក​ស្អាង​ ព្រមាន​ថា​អ្នក​ព្យាយាម​ផ្តល់​ព័ត៌មាន​មិន​ពិត​ក៏​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ដែរ​ ។

ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិត​នៅភូមិលេខ៣​ ឃុំស្វាយរលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល​ កាលពីល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា​ ជនបង្កជា​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាម​ខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។

បន្ទាប់ពីបាញ់​ ឧកញ៉ា​ពៅ​ បានបញ្ជាឱ្យ​កូនចៅរបស់ខ្លួនបើកអា«អិច»កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។

ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃ​សុក្រ​ទី១៩​ ខែ​មករា​ ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។

មន្ត្រីបង្ហើបថា​ ឧកញ៉ា​ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់រារាំងបាញ់គំរាម​មន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ។

លោក​ សេង​ សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ ឱ្យ​ដឹងថា​ សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ​ លី ចាន់សុក្ខំ អាយុ៣០ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ជា​មេការ​រណ្ដៅ​ដី​ឧកញ៉ា​ពៅ​ ដោយជន​នេះបានព្យាយាមឆ្លើយបង្វែរដាន បើទោះសមត្ថកិច្ចនាំយ៉ាងណាក៏ដោយ។

លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺ​របស់មេការ ប្រសិនបើឆ្លើយបំភ្លឺបង្វែររឿងពិតនោះ ប៉ុន្តែបើសិនជានគរបាលធ្វើការស្រាវជ្រាវរកឃើញថា ឈ្មោះជាអ្នកប្រព្រឹត្តិបាញ់រហូតដល់២០គ្រាប់នោះ ឈ្មោះ លី ចាន់សុក្ខំ នេះគឺត្រូវជាប់ទោស ពីបទលាក់បំបាំងការពិត ត្រូវទទួលទោសតាមផ្លូវច្បាប់៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print