រថយន្តធុនធំពីរគ្រឿងបើកគៀរគ្នា បង្កការកកស្ទះនៅចំណុចភ្លើងស្តុបរង្វង់មូលផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅផ្លូវលេខ២១៧ នៅចំណុចភ្លើងស្តុប ផ្លូវចុះរង្វង់មូលផ្សារដើមថ្កូវ បណ្តាល ឲ្យមានការកកស្ទះយ៉ាងខ្លាំង។ហេតុការណ៍បង្កកាភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញ បុរសម្នាក់បើករថយន្តបាញ់ស៊ីម៉ង់តិ៍ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 5A-0957 និង ​​រថយន្តក្រឡុកស៊ីម៉ង់តិ៍ ពាក់ផ្លាកលេខ ភ្នំពេញ 5A-1539 រថយន្តទាំងពីរបានធ្វើដំណើរស្របទិសគ្នា ពេលមកដល់ចំណុចកើតហេតុ រថយន្តបាញ់ស៊ីម៉ង់តិ៍ សេញ៉ូបម្រុងបទស្តាំ ក៏ស្រាប់តែមាន​​រថយន្តក្រឡុកស៊ីម៉ង់តិ៍ ​​ វ៉ាខាងស្តាំ នៃរថយន្តបាញ់ស៊ីម៉ង់តិ៍ បណ្តាលឲ្យគៀរគ្នាគៀបជាប់ និងរុញទៅប៉ះជាមួយនិងរថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-7264
មួយគ្រឿង ដែលកំពុងចតចោលនៅចញ្ចើមផ្លូវ រងងការខូចខាតផ្នែកខាងឆ្វេង ​បង្កការកកស្ទះពេញផ្លូវផងដែរ។

ក្រោយលើតហេតុ សមត្ថកិច្ចមូលដ្នាន កំពុងអន្តរាគម ដើម្បីយករថយន្តទាំងពីរចេញពីផ្លូវ ដើម្បីរំដោះការកកស្ទះ និងឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print