ភ្នំពេញ៖ មុននេះបន្តិចសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចេញពីភូមិគ្រឹះមកខាងក្រៅទីសាធារណៈ និងថ្លែងពីការសួរសុខទុក្ខប្រជាជនយ៉ាងដូច្នេះថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
សម្តេចបន្តថា៖ នៅពេលនេះខ្ញុំកំពុងចូលរួមកិច្ចប្រជុំ “មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា” ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ០៣-០៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០១៨ នៅកោះពេជ្រ ដែលនេះគឺជាថ្ងៃទី២ហើយ។ ទោះបីខ្ញុំកំពុង រវល់ មមារញឹកក្នុងកិច្ចការតូចធំអ្វីក៏ដោយ គឺខ្ញុំនឹករឮកមកបងប្អូនជនរួមជាតិគ្រប់ទីកន្លែង។
អរគុណ សមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិដែលស្រឡាញ់ រាប់អានរូបខ្ញុំ ដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់ៗអាណត្តិ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅថ្ងៃសម្រាកចុងសប្តាហ៍ និងសូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាគ្រប់ទីកន្លែង៕