រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបន្តកសាងផ្លូវ បន្ថែម ជិត២ពាន់គីឡូម៉ែត្រ ទៀតនៅក្នុងក្រុងដើម្បីរំដោះចរាចរ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងកសាងផ្លូវបន្ថែមជិត២ពាន់គីឡូម៉ែត្រ ដើម្បីបង្ករភាព ងាយស្រួលដល់បងប្អូនប្រជាជន បានធ្វើចរាចរ បានស្រួលកាត់បន្ថយការកកស្ទះចរាចរ និងក៏ដូចជាការបង្កើននូវសោភ័ណ្ឌភាពរាជធានីភ្នំពេញផងដែរ។

នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យការស្តាលូ និងរៀបចំសណ្តាប់ធ្នាប់ នៅក្នុងទឹកដីខណ្ឌទួលគោក កាលពីព្រឹកថ្ងៃចន្ឌ៦កើត ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០១ ។ លោក ឃួង ស្រេង បានថ្លែងថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តធ្វើការកសាងផ្លូវក្នុងក្រុងដែលមានប្រវែង១៨៨០ គីឡូម៉ែត្រ និងធ្វើការដាក់ប្រព័ន្ធលូអោយបានត្រឹមត្រូវទៅតាមស្តង់ដានៃដង្ហើមទឹកអោយហូរបានលឿន។
លោកបានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ ផ្លូវដែលគ្រោងស្ថាបនានេះមាន១៨៨០គីឡូម៉ែត្រ ហើយបើយើង និយាយពីចំងាយផ្លូវ ពីនេះទៅបាងកក បីដង ទៅមកបីត្រឡប់ បានអស់ផ្លូវ ដែលធ្វើនៅក្នុងក្រុងភ្នំពេញ ប៉ុន្តែចំណុចខ្លះ ដែលនៅសេសសល់ យើងនឹងបំពេញបន្ថែមជូនប្រជាជន។ ក្នុងដំណើរចុះពិនិត្យការស្តាលូ និងមើលផ្លូវ នោះលោក ឃួង ស្រេង បានបញ្ជាអោយប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាផ្លូវដោយចាក់បេតុង លើផ្លូវលេខ៣៤៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ចំងាយប្រមាណជាង៥០០ម៉ែត្រ ដែលជាថវិកា របស់រដ្ឋបាលរាជធានីភ្នំពេញ និងមានដាក់ប្រព័ន្ធលូបង្ហូទឹកផងដែរ។ ទាក់ទិនទៅនឹងយុទ្ធនាការស្តាលូ លោក ឃួង ស្រេង បញ្ជាក់ថា យុទ្ធនាការស្តាលូ គឺដើម្បីរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ។ ៤ខណ្ឌកណ្តាលក្រុង គឺពួកគាត់បានយល់ដឹង ហើយក៏មានសកម្មភាពយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តស្តាលូនេះ។ លូជាដង្ហើមទឹក ដើម្បីរំដោះទឹកជន់លិច ដោយទឹកភ្លៀងអោយបានទាន់ពេលវេលា ហើយក៏ជាការចូលរួមអភិវឌ្ឍន៍ជូនប្រជាពលលរដ្ឋ នៅរាជធានីភ្នំពេញផងដែរ។
ចំពោះការស្តាលូ និងស្ថាបនាផ្លូវនៅរាជធានីភ្នំពេញ លោក ចន ជឿន ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកក់១ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាអភិបាលរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ ដោយមានការស្តាលូ និងកសាងផ្លូវចាក់បេតុង ចាក់កៅស៊ូជាដើម្បី ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាជនទូទៅ។
សូមបញ្ជាក់ថា៖ កន្លងមកនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន បញ្ជាក់ថា៖ លូដែលត្រូវអនុវត្តនៃការស្តារនេះ មានប្រវែងជាង៤៦០គីឡូម៉ែត្រ ស្មើនឹង៦៤ខ្សែ គឺខណ្ឌ ដូនពេញមាន ប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង ២៨,០៦៨ ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ ម៉ែត្រ។ ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹកចំនួន៤គ្រឿ រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។
ពាក់ព័ន្ធនឹងយុទ្ធនាការស្តាលូនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រគល់ភារៈកិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤កណ្តាលក្រុង ដោយអនុវត្តតាមវិមជ្ឈការថ្នាក់ ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា ឲ្យទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលដែរគឺនៅតែតាមដាន និង ផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print