គិតទៅ..នាយករដ្ឋមន្ត្រីខ្មែរ និងភរិយា រស់នៅដ៏សាមញ្ញដូចបងប្អូនជនរួមជាតិដែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែលោកហត់នឿយ សឹងរកពេលទទួលទានអាហារ ដំណេក ជួបជុំក្រុមគ្រួសារ ចៅៗមិនបានប៉ុណ្ណោះទេ គឺសម្តេចមមាញឹកខ្លាំងបំផុតគិតពីសុខទុក្ខ ប្រជាជន អភិវឌ្ឍន៍ប្រទេសជាតិ។ ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពសាមញ្ញចំពោះការរស់ក្នុងនាមជានាយករដ្ឋមន្ត្រីមិនឃ្លាតឆ្ងាយមនោសញ្ចេតនាពីជនរួមជាតិគ្រប់កាលៈទេសៈ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ ខ្ញុំនិងភរិយា សូមផ្ញើសេចក្តីស្រឡាញ់ និងនឹករឮកមកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។ ក្នុងនោះសម្តេចលើកឡើងថា៖ ជីវិតពីរនាក់ប្តីប្រពន្ឋខ្ញុំ ក្រៅអំពីការងាររដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ។ ពិតណាស់ ខ្ញុំចូលចិត្តកាហ្វេខ្មៅទឹកកក ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយទៅតាមបណ្តាខេត្តនានា។

មុននឹងចេញដំណើរទៅកាន់ក្រៅប្រទេសសម្តេចបានមានប្រសាសន៍ថា៖ ថ្ងៃពុធស្អែកទី២៤នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូល អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះផងដែរ។ នៅថ្ងៃទី ២៨ មករា ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ។

សម្តេចសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលតែងតែគាំទ្ររូបខ្ញុំ និងបោះឆ្នោតជូនគណបក្សប្រជាជនយើងគ្រប់ៗអាណត្តិ។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print