សហរដ្ឋអាមេរិកមិនភ្លេចចោទប្រកាន់ប្រទេស កូរ៉េខាងជើងបើទោះបីមិនមានភស្តុតាងច្បាស់លាស់

ចែករំលែក៖

ភាពស្ងប់ស្ងាត់របស់កូរ៉េខាងជើង គឺ​ដើម្បីជួយដល់ការប្រកួតកីឡា អូឡាំពិក រដូវរងា នៅកូរ៉េខាងត្បងដោយជោគជ័យ ហើយកូរ៉េខាងជើង ក៏បានបញ្ជូន ក្រុមកី​ឡាករ និង ក្រុមតារាចម្រៀងដ៏ស្រស់ស្អាតទៅចូលរួមផងដែរ។
ប៉ុន្តែភាពស្ងប់ស្ងាត់នោះ ត្រូវបាន អាមេរិកដុតរោល ទៅជាកម្តៅដោយ នាយក CIA អាមេរិក បាន ចាត់ទុកកូរ៉េ ខាងជើង កំពុងតែ បង្កើនការផលិតមីស៊ីល និងបរមាណូ គំរាមកំហែងអាមេរិក។

ឃើញកូរ៉េខាងជើងនៅស្ងៀមកុំអាល អរ តាមការណ៍ពិតរបបដឹកនាំកុម្មុយនីស្ដនេះ កំពុងបង្កើនសមត្ថភាពបាញ់មីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ ក្នុងរយៈពេលតែមួយ ដែលនេះគឺនឹងកា្លយជាការគំរាមកំហែងដ៏ធំ ដល់សហរដ្ឋអាមេរិក។ នេះបើតាមសម្តីរបស់នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA ដក ស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យុន ហាប់ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០១៨។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងបែបនេះនៅឯវិទ្យាស្ថាន American Enterprise Institute កាលពី ថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ លោក Pompeo បានគូសបញ្ជាក់ដូច្នេះថា «លោក គីម ជុងអ៊ុន នឹងមិនបញ្ឈប់ ត្រឹមតែការធ្វើតេស្ដមីស៊ីលដោយជោគជ័យនោះទេ ពោល គឺនៅជំហានបន្ទាប់ ទីក្រុងព្យុងយ៉ាងនឹង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមិនមែន បាញ់ចេញ គ្រាប់តែមួយឡើយ ហើយក៏ មិនដើម្បីបង្អួត ឬក៏សម្រាប់តែធ្វើព្យុហយាត្រាយោធានោះដែរ ប៉ុន្តែវាជាការបង្កើន សមត្ថភាពបាញ់មីស៊ីល បំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរ ជាច្រើនគ្រាប់ក្នុងពេល តែមួយ»។

គួររំលឹកថា កាលពីឆ្នាំ២០១៧ ទីក្រុងព្យុងយ៉ាងបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី ៦ និងដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាបន្តបន្ទាប់ រហូតដល់ក្រុមអ្នកជំនាញសន្មតថា ចាប់ពី ពេលនេះតទៅកូរ៉េខាងជើង អាចបាញ់មីស៊ីលដល់ដែនដីគោករបស់សហរដ្ឋអាមេ រិក ខណៈលោក Mike Pompeo ក៏ធ្លាប់ បាននិយាយដែរថា កូរ៉េខាងជើងនឹងចំណាយរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីអាចមានសមត្ថ ភាពបាញ់មីស៊ីល ឬអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print