ខេត្តកណ្តាល:នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោក សាយ សម្ភស្សន៍ សេរីចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនលោកគ្រូស្រោចទឹក លួងលោមរំលោភអ្នកជម្ងឺសម្រេចបានជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«រំលោភសេពសន្ថវ» ប្រព្រឹត្តនៅចំណុច:ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាលពីថ្ងៃទី២២ ខែ មករាឆ្នាំ២០១៨ តាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។បទល្មើសនេះត្រូវផ្តន្ទាទោសពី០៥ (ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ ។
ជនត្រូវចោទមានឈ្មោះ ឯក កុសល់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី (គ្រូស្រោចទឹក)មានទីលំនៅ ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។
នគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា: ជនរងគ្រោះ ០១ នាក់ ឈ្មោះ ស ប ណ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំនៅ ភូមិ មេលោង ឃុំ ចេកស្រុក ស្វាយជ្រ៊ំ ខេត្ត ស្វាយរៀង។
នគរបាលបញ្ជាក់ថា: នៅវេលាម៉ោង ១០និង៣០ នាទី នាងខ្ញុំមានជំងឺប្រចាំកាយ ហើយបានទៅមើលជំងឺស្ថិតក្នុងភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ផ្ទះរបស់ឈ្មោះ ឯក កុសល់ (ចយ) ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី(ធ្វើគ្រូស្រោចទឹក)មានទីលំភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។លុះដល់វេលាម៉ោង ២២:០០ នាទីថ្ងៃខែ ឆ្នាំដដែលស្រាប់តែឈ្មោះ ឯកកុសល់ ភេទ ប្រុស (ចយ)បានប្រាប់ខ្ញុំថា កូនគេចូលរូបមកកាន់នាងខ្ញុំហើ
យជនសង្ស័យក៍បានចាប់រំលោភនាងខ្ញុំនៅក្នុងអាស្រ៊ំ បានសម្រេចចំនួន០២ដង ក្នុងពេលមួយយប់។បន្ទាប់មកទៀតដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧វេលាម៉ោង ២២:១០ នាទី ជនសង្ស័យនោះបានរំលោភនាងខ្ញុំចំនួន០៣ដងទៀតរួចហើយជនសង្ស័យនោះ
បានគំរាមនាងខ្ញុំថា បើមិនព្រមគឺបារមីនិងកាច់បង ប្អូន ឪពុក ម្តាយនាងខ្ញុំស្លាប់ទាំងអស់។ហើយជារៀងរាល់ថ្ងៃ
ជនសង្ស័យនោះតែងតែរំលោភនាងខ្ញំបានសម្រេច ០២ទៅ០៣ដងរហូត។លុះដល់ថ្ងៃទី ១៨.១២.២០១៧ វេលាម៉ោង ១០:៣០ នាទី នាងខ្ញុំបានមកដាក់ពាក្យបណ្តឹងនៅសាលាឃុំ រហូតដល់ថ្ងៃទី ២២.១២.២០១៧ វេលា ម៉ោង០៩:៤០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបានទទួលបណ្តឹងរួចក៍បានរាយការណ៍ជំនាញស្រុកដើម្បីកសាងសំណ៊ំរឿងតាមនិតិវិធីច្បាប់៕ ឆ ដា