ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់លួចណាត់ជួបគ្នាជាមួយប្រពន្ធគេត្រូវប្តីតាមទាន់ក៏បានទាញមួកសុវត្ថិភាពវាយបែកក្បាលហូរឈាមពេញខ្លួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃ អង្គារ ៧ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨។នៅចំណុចក្បែរភ្លើងស្តុបច្រកចូលស្ពានឥន្ធនូ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសជាប្ដីមានឈ្មោះ សុខ ទ្រី អាយុ៣១ឆ្នាំ ខ្មែរកាត់ ជនជាតិវៀតណាម។
ស្ត្រីជាប្រពន្ធមាន សុខ យ៉ា អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានមុខរបរលក់កាហ្វេតាមរទេះ មានកូនប្រុស-ស្រីចំនួន០៣នាក់ ស្នាក់នៅផ្ទះជួលគ្មាន ខណ្ឌច្បារអំពៅ ។
ចំណែកបុរសដែលលួចណាត់ប្រពន្ធគេខាងលើមានឈ្មោះ ដាំង វ៉ាន់ទឹង អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាជាងសំណង់ ។
បើតាមសម្ដីពីបុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា ពេលដែលប្រពន្ធគាត់បានត្រឡប់មកផ្ទះរួមរស់ជាមួយរូបគាត់ជាប្តី និងកូនប្រុស-ស្រី ៣នាក់ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេក៏បានលួចទាក់ទងគ្នាជាមួយបុរសខាងលើហើយក៏មានអ្នកស្គាល់គ្នាបានប្រាប់ខ្ញុំថា ប្រពន្ធរបស់ខ្ញុំបានលួចទាក់ទងគ្នាជាមួយនឹងបុរសខាងលើ ហើយនិងបានណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាច្រើនលើកផងដែរ ។
ក្រោយពីខ្ញុំបានលឺដូច្នេះ រូបខ្ញុំក៏បានជិះម៉ូតូតាមដានប្រពន្ធរបស់ខ្ញុំផងដែរ រហូតក៏ប្រទះឃើញពួកគេទាំងពីរនាក់កំពុងតែអង្គុយក្បែរគ្នាផងនោះខ្ញុំក៏ដើរទៅវាយប្រតប់គ្នា និងរុញច្រានបណ្តាលឱ្យបុរសខាងលើ និងបានទាញមួកសុវត្ថិភាពវាយក្បាលហូរឈាមផងដែរ និងបាននាំមកគ្នាមកកាន់ប៉ុស្តិ៍ទន្លេបាសាក់ដើម្បីអោយសមត្ថកិច្ចជួយផងដែរ។
ក្រោយកើតហេតុបុរសជាប្ដី មិនធ្វើការប្តឹងផ្តល់អ្វីនោះទេ សុំត្រឹមតែឲ្យបុរសដែរលួចទាក់ទងជាមួយនិងប្រពន្ធរបស់ខ្ញុំអោយសមត្ថកិច្ចធ្វើកិច្ចសន្យាឈប់ធ្វើការទាក់ទងជាមួយនឹងប្រពន្ធខ្ញុំទៀតទៅ ៕ ស រស្មី