ពេលថ្មីៗនេះកូរ៉េខាងជើង បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមនៅក្នុងសកម្មភាពបង្រួមបង្រួមជាតិ ដោយមិនចាំបាច់ពឹងផ្អែកទៅលើភាគីទី៣ធ្វើជាអាជ្ញាកណ្តាលឡើយ។
ជាក់ស្តែង ទីក្រុងព្យុងយ៉ាង បានស្នើរដល់ពលរដ្ឋ ជម្រុញការទំនាក់ទំនងគ្នាទៅវិញទៅមក សហការរវាងកូរ៉េខាងជើងនិងខាងត្បូងក្នុងពេលដែលកូរ៉េខាងជើង បានបំផ្លាញនៅឧប្បស័គ្គ រនាំងរារាំង ការឯកភាពជាតិ កូរ៉េទាំងពីរ។
ការប្រកាសខាងលើធ្វើឡើងក្រោយពេលមានសន្និសីទកាសែតរួមរវាងរដ្ឋាភិបាលនិង បក្សពលករកូរ៉េខាងជើង ។ ក្នុងនោះ ពលរដ្ឋកូរ៉េខាងជើងទទួលបានសំណើរឲ្យមានសកម្មភាព បញ្ចប់ភាពតានតឹងដោយយោធា និងបង្កើតឲ្យមានបរិយាកាសស្ងប់ស្ងាត់ នៅឧប្បទ្វីបកូរ៉េ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ភាពតានតឹងដោយយោធា ជាឧប្បស័គ្គ ដល់ការកែប្រែទំនាក់ទំនងកូរ៉េទាំងពីរ មិនអាចឆ្ពោះទៅរក ការឯកភាពជាតិនោះឡើយ ។សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ការធ្វើសមយុទ្ធរួម ជាមួយកម្លាំងបរទេស មិននាំមកនៅផលប្រយោជន៍ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉ែខាងត្បូងនោះឡើយ។ ផ្ទុយទៅវិញធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ទៅ។
ទីក្រុងព្យុងយ៉ាងមិនបានបង្ហាញ ពីមូលហេតុ តែការប្រកាសស្តីពីការឯកភាពជាតិត្រូវបាន មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនលើកឡើងនៅក្នុងសន្និសីទកាសែត។
ការបង្រួបបង្រួមឧប្បទ្វីបកូរ៉េ គឺ ជាការចងបានរបស់ពលរដ្ឋកូរ៉េទាំងពីរ ប៉ុន្តែប្រទេសទី៣គឺអាមេរិក មិនយលព្រមឡើយ ដោយសកម្មភាពនេះ នឹងធ្វើឲ្យអាមេរិកត្រូវបានបង់ផលប្រយោជន៍របស់ខ្លួនជាច្រើននៅទីនេះ។ ភាពតានតឹងនៅកូរ៉េខាងជើងកំពុងតែ ជួយដល់អាមេរិក បញ្ចូនអាមេរិកបញ្ចូនអាវុធ ជាច្រើនមកកាន់អាស៊ី ដោយគោលដៅមិនមែនកូរ៉េខាងជើងនោះឡើយគឺប្រទេសចិន ឯណោះទេ ដែលអាមេរិចបានចាត់ទុកជាការគំរាមកំហែងដល់ មហាអំណាចអាមេរិក។
ការប្រកាសពីបំណងបង្រួបបង្រួមជាតិរបស់កូរ៉េខាងជើង កើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានបញ្ចូនគណប្រតិភូ កីឡា និងសីល្បៈ ជាច្រើនទៅចូលរួមការប្រគួតកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង ជាសញ្ញាវិជ្ជមាន នៅក្នុងការបង្កើតទំនាក់ទំនងប្រទេសទាំងពីរ៕
ដោយ៖ មែវ សាធី