ស្រ្ដីជាឃាតករដែលយកកូនកាំបិតចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់យីហោសំណាងណាស់កាលពី៤ថ្ងៃមុនត្រូវសមត្ថកិច្ចនគរបាលខេត្ដកណ្ដាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ករណីឃាតកម្មដែលស្រ្ដីម្នាក់បានយកកូនកាំបិតចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់យីហោសំណាងណាស់ បន្ទប់ លេខ១១ បណ្ដាលឲ្យស្លាប់កើតហេតុកកាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង១០នាទី ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ឥឡូវត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ចុះធ្វើការស្រាវជ្រាវបំបែកសំណុំរឿងចាប់ខ្លួនស្រ្ដីជាឃាតករបាននៅវេលាម៉ោង១៧និង២៣នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីសង្ស័យជាឃាតករមានឈ្មោះ ផេង ណាន ហៅណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្នុងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ កងដៃធ្វើពីលោហធាតុពណ៌លឿង ចំនួន១៤ កង ,ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងចំនួន២វង់ ,ខ្សែកធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ ,ខ្សែកជើងធ្វើពីលោហធាតុពណ៌លឿងចំនួន២ខ្សែ ,ខ្សែដៃធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ ,កាបូបស្ពាយពណ៌ខ្មៅចំនួន១ ,សំបុត្រលក់-ទិញគ្រឿងអលង្ការ៣សន្លឹក ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ,សំបុត្រកំណើត១សន្លឹក និងខ្សែចង្កេះធ្វើពីប្រាក់១ខ្សែផងដែរ ។

គួរំឮកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥នាទី ដែលជាថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះសំណាក់យីហោ សំណាងណាស់ ដោយបានដឹកស្រីម្នាក់មកជាមួយផងដែរ រួចបានចូលទៅសម្រាកក្នុងបន្ទប់លេខ១១ ។ លុះមកដល់វេលាម៉ោងប្រហែល១៣និង៤៣នាទី ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បានឃើញស្រីម្នាក់ដែលជាឃាតករមកដេកជាមួយជនរងគ្រោះ នោះចេញមកខាងក្រៅបន្ទប់អង្គុយលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា៖ ម៉េចអត់ស្គាល់កន្លែងហ្នឹងទេឬ? ចាំខ្ញុំចេញទៅយក ហើយក៏ជិះម៉ូតូជនរងគ្រោះចេញទៅក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញនោះទេ ។ ចំណែកស្រ្ដីជាអ្នកមើលការខុសត្រូវផ្ទះសំណាក់នោះក៏ពុំបានចាប់អារម្មណ៍អ្វីដែរ លុះមកដល់ម៉ោងប្រមាណ១៨ ថ្ងៃខែឆ្នាំដដែល ដោយមានការសង្ស័យមិនឃើញស្រ្ដីដែលមកជាមួយនោះមិនឃើញត្រឡប់មកវិញ ស្រ្ដីឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ បានឃើញទ្វាបន្ទប់រហើបបន្តិច និងបានឃើញនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃ រួចក៏ចូលដល់ក្នុងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើការ៉ូក្បែគ្រែសព ក៏ផ្អើលឆោឡោរត់ទៅប្រាប់ប្ដីរបស់ខ្លួនឈ្មោះ ចែម ប៊ុនធី រួចក៏បានរាយការណ៍ជូនមកសមត្ថកិច្ចភ្លាមៗតែម្ដង ។

ប្រភពដដែលបន្ដថា ក្រោយពីមានករណីឃាតកម្មនេះកើតឡើងក្នុងផ្ទះសំណាក់យីហោសំណាងណាស់ សមត្ថកិច្ចជំនាញខេត្ដនិងស្រុកបានធ្វើការបើកប្រតិបត្ដិការស្រាវជ្រាវរហូតចេញជាលទ្ធផលដោយត្រឹមរយៈពេល៤ថ្ងៃ សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់ថា ស្រ្ដីជាឃាតករកំពុងនៅត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លាមនោះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល រួមទាំងកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៧និង២៣នាទី ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចធ្វើការនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរយ៉ាងយកចិត្ដទុក នៅចំពោះសមត្ថកិច្ច ស្រ្ដីសង្ស័យជាឃាតករបានឆ្លើយសារភាពថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅរួបនាង(ជនសង្ស័យ) ដោយបបួលមករួមភេទ ខណៈនោះស្រ្ដីសង្ស័យគិតថា ដោយសារខ្លួនមានការខ្វះខាតលុយចំនួន២,៥០០ដុល្លារសហរដ្ឋមេរិក ហើយដឹងថា ជនរងគ្រោះមានគ្រឿង អលង្ការជាប់ខ្លួនច្រើនផងនោះ ក៏មានគម្រោងសម្លាប់ជនរងគ្រោះដើម្បីប្លន់យក
ទ្រព្យសម្បត្តិនោះ ។ ភ្លាមនោះស្រ្ដីសង្ស័យបានទារតម្លៃខ្លួន ក្នុងការរួមភេទចំនួន១០ម៉ឺន
រៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារសហរដ្ឋអាមេរិកទេ ខណៈនោះស្រ្ដីសង្ស័យក៏យល់ព្រមចេញក្រៅ រួចស្រ្ដីសង្ស័យបានយកកូនកាំបិតចុងស្រួច លាក់ទុកក្នុងកាបូបរួចជាស្រេច ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃកើតហេតុ វេលាម៉ោងប្រហែលប្រមាណ១១ ជនសង្ស័យ បានតេទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត ដើម្បីណាត់ជួបគ្នារកកន្លែងរួមភេទ ។ លុះដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូមកទទួលស្រ្ដីសង្ស័យនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ដើម្បីទៅចូលដេកផ្ទះសំណាក់យីហោសំណាងណាស់ ដែលមាន ចម្ងាយប្រហែល០,៥គីឡូម៉ែត្រ ។ ខណៈចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែង រួចចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតក្នុងឱកាសនោះផងដែរ ជនសង្ស័យ បានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក ។

ជនរងគ្រោះនិងជនសង្ស័យបានរួមភេទជាមួយ ដោយជនរងគ្រោះដេកផ្ងារឡើងលើ រីឯស្រ្ដីសង្ស័យអង្គុយពីលើ ខណៈដែលកំពុងរួមភេទ ស្រ្ដីសង្ស័យឃើញជនរងគ្រោះកំពុងមានអារម្មណ៍ស្រើបស្រាលភ្លេចខ្លួន ក៏យកកូនកាំបិតពីក្រោមដែលខ្លួនលាក់ទុកនោះ មកចាក់ជនរងគ្រោះជាច្រើកាំបិត ក៏មានការ
ប្រតាយប្រតប់គ្នាធ្លាក់ពីលើគ្រែ ក្នុងគ្រាជាមួយគ្នានោះជនរងគ្រោះខំប្រឹងស្រែក តែត្រូវបានជនសង្ស័យយកខ្នើយសង្កត់ខ្ទប់មាត់ និងចាក់បន្ថែមរហូតដល់ស្លាប់ ។

ក្រោយមកស្រ្ដីសង្ស័យ បានងូតទឹកសម្អាតខ្លួនរួច បានប្រមូលយកគ្រឿងអលង្ការ ,លុយ ,ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះយកទៅលក់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់នេះគឺជាអំពើឃាតកម្មគិតទុកជាមុន ដោយផ្ដើមចេញពីអំពើប្លន់យកទ្រព្យសម្បត្តិ ។ មូលហេតុស្ដ្រីសង្ស័យត្រូវការ លុយចំនួន២.,៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print