ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ក្រុមម្ចាស់រថយន្តដឹកគ្រួស ដឹកថ្មប្រមាណ៤០នាក់ បាននាំគ្នាធ្វើការតវ៉ា ខណៈក្រុមជីញ្ជីងចល័ត របស់ក្រសួង ដែលដឹកនាំដោយលោក សេង ឈួន បានឃាត់រថយន្តរបស់ពួកគាត់ កាលពីម្សិលមិញ យកមកទុកនៅក្នុភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមក្រុមម្ចាស់រថយន្តបានឲ្យដឹងថា ការតវ៉ានេះបន្ទាប់ពី ក្រុមជីញ្ជីងចល័តតម្រូវឲ្យពួកគាត់បង់ថ្លៃ ផាកពិន័យក្នុង១តោន រហូតដល់ ៣០ម៉ឺន អីញ្ចឹងអ្នកខ្លះ លើសដល់១០តោន ទៅ១៨តោន គ្នាគ្មានលទ្ធភាពបង់ ហើយម្យ៉ាងទៀត រថយន្តដែលដឹកត្រូវស្តង់ដាហើយ ខាង ជញ្ជីងនៅតែថា ខុសនេះខុសនោះទៀត តម្រួវឲ្យបង់ការផាកពិន័យ។
រថយន្ត ដែលក្រុមជីញ្ជីងចល័ត ធ្វើការឃាត់ទុកនេះ មានប្រមាណ៧ ទៅ៨គ្រឿង។ រហូត មកដល់ម៉ោង១០ព្រឹកនេះលោកនួនលីហួនប្រធានមន្ទីសាធារណការណ៏ខេត្តបានមកសម្របសម្រួលជាមួយក្រុមរថយន្តដឹកដីផងដែរ៕យឹម សុថាន
...