លោក នុត ពុធដារ៉ា នាំយកអំណោយរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារក្រីក្រ១១គ្រួសារ នៅសាក់សំពៅ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជា​ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារក្រីក្រ ជនពិការ និងចាស់ជរា ១១គ្រួសារ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

IMG-20151029-WA0037

​លោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​ប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាលសម្តេចតែងបានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និង​ទុរគតជននានា ។

លោកប្រធានកិត្តិយសអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានផងដែរ ។

លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់សូមថែរក្សាសុខភាព តាមរយៈការអនាម័យ ការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ និងរស់នៅ​បានយូរអង្វែង ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិបន្តទៀត។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+សារ៉ុង១+ក្រមា១+ភួយ១) និងថវិកា ៥ម៉ឺនរៀល ៕

IMG-20151029-WA0033 IMG-20151029-WA0036 IMG-20151029-WA0035 IMG-20151029-WA0034

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print