សមត្ថកិច្ច​ប​ង្រា​ប​អ្នក​សេព​ថ្នាំ​ញៀន​លើ​ផ្ទះសំណាក់​ យីហោ​ ច័ន្ទ​ ឆា​រ៉ា​

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត​៖​ សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ជនសង្ស័យ​២​នាក់​ ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​កាល​ល្ងាច​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុងផ្ទះ​សំណាក់​យីហោ​ ច័ន្ទ​ ឆា​រ៉ា​ ក្នុងភូមិ​ក្បាលស្ពាន​សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

Pisey-2015-10-29-full-D8

​លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ធិ​ន​ ស៊ិ​ន​ដេ​ត​ បាន​ឲ្យ​ដឹង​ថា​ ជា​ការ​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ ក៏​ដូច​ជា​បទបញ្ជា​ របស់​លោក​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ឈ្មោះ​ ឃុន​ វ​ណ្ណា​ ហៅ​ ខ្វាន់​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​បន្ត​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ គឿ​ន​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ នៅផ្ទះ​សំណាក់​ ច័ន្ទ​ ឆា​រ៉ា​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ដូច​គ្នា​។​

ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៥​កូន​ថង់​តូច​ ស្មើនឹង​១.៦​ក្រាម​ ទូរស័ព្ទ​ដៃ​០២​គ្រឿង​ រួម​នឹង​សម្ភារៈ​ប្រើប្រាស់​ថ្នាំង​ញៀន​មួយ​ចំនួន​ទៀត​ ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​សាកសួរ​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា​គេ​នឹង​បាន​ប្រព្រឹត្ត​ដួច​សមត្ថកិច្ច​ចោទសួរ​មែន​ក្រោយ​ពី​កសាង​សំណុំរឿង​ជនសង្ស័យ​ នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

Pisey-2015-10-29-full-D1Displaying Pisey-2015-10-29-full-D9.jpgPisey-2015-10-29-full-D

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print