ប្រជាពលរដ្ឋ​រិះគន់​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ​កន្លែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​រស់នៅ

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយ​គយ​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​ ជា​ច្រើន​គ្រួ​សារបាន​រិះគន់​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ​កន្លែង​ ដែល​បាន​ធ្វើ​ប៉ះពាល់​នូវ​បរិស្ថាន​រស់នៅ​របស់​ពួក​គាត់​ ដោយសារ​តែ​អាចមន៍​ទា​ដែល​បង្ហូរ​ចេញពី​កសិដ្ឋាន​នេះ​ធ្វើ​អោយ​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ ហើយ​អាចម៍​ទា​មួយ​ចំនួន​បាន​ហូរ​ក្បែរ​អណ្តូង​លូ​ដែល​ពួក​គាត់​ប្រើប្រាស់​សម្រាប់​ប្រចាំ​ថ្ងៃ​ ។​

kchans-1

​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ទៀត​ថា​ ម្ចាស់​កសិដ្ឋាន​នេះ​មានឈ្មោះ​គឹ​ម​ សា​រ៉េ​ត​ ដែល​បាន​ចិញ្ចឹមសត្វ​ទា​នេះ​ជា​យូ​ណាស់​មក​ហើយ​ ប​ច្ចប្ប​ន្ន​ម្ចាស់​កសិដ្ឋាន​មួយ​នេះ​បាន​ចិញ្ចឹម​ទា​រាប់​ពាន់​ក្បាល​ ប៉ុន្តែ​គ្មាន​កន្លែង​រណ្តៅ​សម្រាប់​ទុក​អាចម៍​ទា​នោះ​ទេ​ បង្ហូរ​ពាស​វាល​ពាល​ ធំ​ខ្លិ​ន​សុ​យ​ពេញ​ទាំង​ភូមិ​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នេះ​ផង​ដែរ​ ។​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ជ្រាប​ទឹក​អាចម៍​ទា​នេះ​ចូល​ទៅ​ក្នុង​អណ្តូង​ ដែល​ប្រជាពលរដ្ឋ​ពួក​គាត់​បាន​ប្រើ​ជា​ប្រចាំ​ សម្រាប់​យក​មក​ហូប​ ដាំ​ស្ល​ និង​ប្រើប្រាស់​ផ្សេងៗ​ទៀត​ ។​

​ទោះជា​មានការ​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ​យ៉ាងណា​ក៍ដោយ​ក៍​ឈ្មោះ​គឹ​ម​ សា​រ៉េ​ត​ ដែល​ជា​ម្ចាស់​កសិដ្ឋាន​នេះ​ មិន​ដែល​ខ្វល់​ទេ​ គឺ​គិត​ធ្វើ​យ៉ាងណា​អោយ​តែ​មាន​ផលប្រយោជន៍​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

​ករណី​នេះ​ប្រជាពលរដ្ឋ​សូម​អោយ​អាជ្ញាធរ​ស្រុក​បរិបូរណ៍​មេត្តា​ចុះ​មក​ពិនិត្យ​មើល​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ​នេះ​ផង​ បើ​ទុក​នៅ​ដូច​រាល់ថ្ងៃ​នោះ​ពួក​គាត់​ចង់​ទ្រាំ​លែង​បាន​ហើយ​ នឹង​ខ្លិ​ន​របស់​អាចម៍​ទា​នេះ​ និង​ មាន​រុយ​រោម​យ៉ាងច្រើន​ផង​ដែរ​ ៕​

kchans (2)

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print