រថយន្ត​កុងតឺន័រ​កិន​បុរស​ម្នាក់​ខ្ទេច​សាច់​និង​ធ្លាយ​ខួរ​ តែ​អ្នកបើកបរ​បដិសេធ​ថា​មិន​បាន​បុក

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្លាប់​មួយ​រំពេច​ខណៈ​ដែល​រថយន្ត​មួយ​ក្រឿ​ង​បើក​កៀរ​ម៉ូតូ​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ខ្ទេច​ ធ្លាយ​ពោះវៀន​ ព្រមទាំង​គ្រឿងក្នុង​ចេញ​មក​ក្រៅ​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៩​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៨​ តុលា​ ២០១៥​ នៅ​ចំណុច​មុខ​ហាង​លក់​-​ដូរ​កង់​រថយន្ត​៨៨៨​ជិត​ច្រកចូល​ បុរី​ ហ្គ្រេ​ន​ ភ្នំពេញ​ តាម​បណ្តោយ​លេខ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

oooooooo

​លោក​ ហ៊ុយ​ ហ៊ាន​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ អ៊ឹម​ ប៊ុ​ន​ឡា​ត់​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ជា​បុគ្គលិក​ផ្នែក​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្រុមហ៊ុន​មួយ​ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ត្រពាំង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​កូយ​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​វ៉េវ​ អាល់​ហ្វា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CB-0783​ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ក្នុង​ទិស​ដៅ​ពី​ ត្បូង​ ទៅ​ជើង​ហើយ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​ស៊ី​ថប​ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ​រុង​ សុង​ អាយុប្រមាណ​ជា​៥០​ឆ្នាំ​ យ៉ាង​លឿន​មក​ពីក្រោយ​កៀរ​ម៉ូតូ​នោះ​ដួល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ចូល​ទៅ​ ក្រោម​កង់​រថយន្ត​កុងតឺន័រ​កិន​ខ្ទេចខ្ទី​ខ្លួនប្រាណ​ និង​ក្បាល​ ព្រមទាំង​ធ្លាយ​ខួរ​ចេញ​គ្រឿងក្នុង​មក​ក្រៅ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​មួយ​រំពេច​ ។​ ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ​ គឺ​ព្យាយាម​បើក​រត់គេច​ខ្លួន​ តែ​ត្រូវ​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ដេញ​តាម​ពីក្រោយ​រួច​ស្ទាក់​ចាប់​បាន​នៅ​ខាងលិច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫ​ទ្ធី​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​បង្ក​នេះ​បាន​ហើយ​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​បដិសេធ​ថា​ គាត់​មិន​បាន​បើករថយន្ត​កៀរ​ និង​កិន​មនុស្ស​ស្លាប់​ទេ​ ទោះបី​គេ​ឃើញ​នៅ​ជាប់​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងស្តាំ​មាន​ជាប់​ស្នាម​ខួរ​ និង​ ត្រូវ​បាន​គេ​យក​ផេះ​ទៅ​លប់​បំបិទដាន​យ៉ាងណា​ក៏​ដោយ​ ។​

​ក្រោយ​ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ច​រា​ ចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​។​ ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា​ ៕​

ABABAB_1

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print