នគរបាល​ខេត្ត​ព្រះ​សីហ​នុប​ញ្ជូ​ន​ជនបរទេស​ម្នាក់​ទៅ​តុលាការ​លើ​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​សារធាតុ​ញៀន

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ជនបរទេស​ម្នាក់​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿ​ញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឃាត់ខ្លួន​បាន​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ កាលពី​រសៀល​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្រុម​១១​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​។​

unnamed

​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ និង​បញ្ជូន​ខ្លួន​ខាងលើ​ ឈ្មោះ​ ALEXANDER​ AGEEV​ ហៅ​ក្រៅ​ SHA​ SA​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​រុ​ស្សី​ មុខរបរ​អាជីវករ​ ស្នាក់​នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន​ ម្សៅ​ពណ៌​ស​២​កញ្ចប់​ ទម្ងន់​១,៩​ក្រាម​,​ ទូរស័ព្ទ​ដៃ​១​គ្រឿង​,​ លិខិតឆ្លងដែន​១​ក្បាល​។​

​ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ គ្រឿងញៀន​ និង​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បាន​ដកហូត​ខាងលើ​ពិតជា​របស់​គេ​មែន​។​ ជនសង្ស័យ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ គេ​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ អស់​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​ហើយ​ ដោយ​ប្រកប​របរ​បើកហាង​មួយ​កន្លែង​នៅ​ម្ដុំ​តោ​ពីរ​ឈ្មោះ​LUNAR​ EXPRESS​។​ ចំណែក​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ចាប់​បា​នេះ​ គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ដែល​គេ​បាន​មក​ពី​ឈ្មោះ​DENIS​ ប្រហែលជា​២​ស​ប្ដា​ហ៍​កន្លង​មក​ហើយ​ ដោយ​មិន​បាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​នោះ​ទេ​។​ គេ​ក៏​មិនដឹង​ថា​ ឈ្មោះ​DENIS​ នៅ​ទីណា​កន្លែង​ណា​ដែរ​ ហើយ​ថ្នាំ​ញៀន​នោះ​ គេ​បាន​ប្រើប្រាស់​អស់​៥​លើក​មក​ហើយ​។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​មក​ដល់​ហាង​របស់​គេ​ ហើយ​ក៏​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូច​ ទើប​ឃាត់ខ្លួន​រូបគេ​តែ​ម្ដង​៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print