ស្ថានភាពនយោបាយសន្តិសុខសំខាន់ៗនៅលើពិភពលោកសប្តាហ៍នេះ

ចែករំលែក៖

ស្ថានភាពនយោបាយនៅលើពិភព លោក សប្តាហ៍នេះ មិនសូវមានការចាប់ អារម្មណ៍ច្រើនដូចសប្តាហ៍មុនៗ ដោយ សារតែ អាមេរិកជាប់រវល់នឹង ការអស់ ថវិកាដំណើរការរដ្ឋាភិបាល ដោយអាមេរិកខិតខំស្វែងរកថវិកាបណ្តោះអាសន្នដើម្បី បន្ត ដំណើរការរដ្ឋាភិបាល ។ ចំណែក ស្ថានភាពនៅឧបទ្វីបកូរ៉េវិញ កូរ៉េខាងជើង បានរក្សា ភាពស្ងប់ស្ងាត់ មិនបញ្ចេញសកម្ម ភាព ណាមួយបង្កឲ្យមាន ភាពតានតឹង នោះឡើយ ប៉ុន្តែ អាមេរិកនៅតែចោទប្រកាន់ទៅលើកូរ៉េខាងជើង ដដែល ពីការផលិតកាំជ្រួចមីស៊ីលនិងបរមាណូ គំរាមកំហែង ដល់អាមេរិក។

អំពីនយោបាយៈនយោបាយពិភពលោក តានតឹងឬក៏ធូរ ស្រាល អាស្រ័យទៅលើអាមេរិក ប៉ុន្តែប៉ុន្មានថ្ងៃកន្លងមកនេះអាមេរិក បានអស់ប្រាក់ ដំណើរការរដ្ឋាភិបាល ទាំងនោះហើយធ្វើ ឲ្យមន្ត្រីអាមេរិក និងសភាពិភាក្សាគ្នា ដើម្បីអនុម័តថវិកាបន្តដំណើរការរដ្ឋាភិបាល បន្ទាប់ពីបិទទ្វារអស់៣ថ្ងៃ។

ប្រធានាធិបតីអាមេរិកចុះហត្ថលេខា លើមូលនិធិបណ្តោះអាសន្នដំណើរការរដ្ឋាភិបាលឡើងវិញ ប្រធានាធិបតី​​ អាមេរិកដូណាល់ ត្រាំបានចុះហត្ថលេខាលើច្បាប់ មូលនិធិ បណ្តោះអាសន្ន ក្រោយពេល ស្ថាប័ន កំពូលរដ្ឋភានិងព្រឹទ្ធភាអនុម័ត ។ មូល និធិបណ្តោះអាសន្ន អាចដំណើរការរដ្ឋា ​ភិបាលបានរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការសម្រេចខាងលើបានជួយ រដ្ឋាភិបាលអាមេរិកដំណើរការឡើងវិញក្រោយ៣ថ្ងៃបិទទ្វារ។

ការអនុម័តថវិកាបណ្តោះអាសន្ន គឺ​ដើម្បីទុកពេលវេលាឲ្យសភា ពិភាក្សាគ្នា ឲ្យបានល្អិតល្អន់ ក្នុងនោះមានទាំងកញ្ចប់ថវិកាសម្រាប់ជនអន្តោប្រវេសន៍ផងដែរ។ នៅពេលនេះ មន្ត្រីបុគ្គលិករដ្ឋ រាប់រយ ពាន់នាក់ បានវិលត្រឡប់មកធ្វើការវិញ នៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨។

កាលពីថ្ងៃទី២២ខែមករាមានការបោះឆ្នោតព្រឹទ្ធសភា ដោយមានសំឡេងគាំ ទ្រ៨១និង ប្រឆាំង១៨ ព្រឹទ្ធភាអាមេរិក បានអនុម័តសម្រេច ផ្តល់ថវិកាបណ្តោះ អាសន្ន សម្រាប់ដំណើរការរដ្ឋាភិបាលរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ។
សម្រាប់កញ្ចប់ថវិកាបន្ទាន់នេះ គឺងាយ នឹងសម្រេចចេញ ដោយសារតែសមាជិកសភាភាគច្រើនមកពីគណបក្សទាំងពីរ បានបោះឆ្នោតគាំទ្រក្នុងសំឡេងរួម ៨១ សំឡេង ទល់នឹង ១៨សំឡេង ដោយក្នុង នោះសមាជិកជំទាស់មាន២រូប (Rand Paul និង Mike Lee) មកពីគណបក្សសាធា រណរដ្ឋ និង ១៦រូប ទៀតមកពីបក្សប្រជាធិប តេយ្យ។

គួរបញ្ជាក់ថា ការអនុម័តនូវថវិកាបណ្តោះអាសន្នខាងលើនេះ នឹងអនុញ្ញាតឲ្យ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បន្តកិច្ចការងាររបស់ខ្លួនរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ គឺរយៈពេល៨ថ្ងៃមុនពេលកំណត់ នៃការ អនុម័តកញ្ចប់ថវិកា ដែលត្រូវបានព្រឹទ្ធ សភាបដិសេធកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។

គួររំលឹកថា គិតចាប់តាំងពីឆ្នាំ១៩៩០ មក ការជាប់គាំងចំនួន៤លើក ហើយ បានកើតមានចំពោះរដ្ឋាភិបាលអាមេរិក ដោយលើកចុងក្រោយបំផុត គឺនៅឆ្នាំ ២០១៣ ក្រោមការដឹកនាំរបស់ លោក បារ៉ាក់ អូបាម៉ា ចាប់ពីថ្ងៃទី១ ដល់ទី១៧ ខែកក្កដា ហើយក្នុងអំឡុងពេលនោះ បុគ្គ​លិករដ្ឋជាង ៨០០,០០០នាក់ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន។

ពាក់ព័ន្ធនឹងស្ថានភាពនៅឧបទ្វីបកូរ៉េៈ ដោយសារតែការប្រគួតកីឡា អូឡាំ ពិករដូវរងា ដែលត្រូវចាប់ផ្តើមដំណើរការ សប្តាហ៍ទី២ខែកុម្ភៈឆ្នាំ២០១៨ ហើយមានការចូលរួមពីក្រុមកីឡាករកូរ៉េខាងជើង និងក្រុមតារាចម្រៀងស្រីដ៏ស្រស់ស្អាតដែលមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបាន ជ្រើសរើសដោយផ្ទាល់ ក៏បានទៅសម្តែងនៅកូរ៉េខាងត្បូងផងដែរ។ ទាំងនោះជា ឱកាសដែលកូរ៉េខាងជើង បង្ហាញឲ្យពិភព​លោកបានដឹង វិប្បធម៌ដ៏រុងរឿងរបស់ខ្លួន។ ទាំងនោះហើយបានជាកូរ៉េខាងជើង រក្សា ភាពស្ងៀមស្ងាត់តាម ការចង់បានរបស់កូរ៉េ ខាងត្បូង ។ ចំណែកកូរ៉េខាងត្បូង ក៏បានផ្អាកសកម្មភាពធ្វើសមយុទ្ធជាមួយអាមេ រិកផងដែរ តាមសំណើរបស់កូរ៉េខាងជើង។

សកម្មភាពស្ងប់ស្ងាត់របស់កូរ៉េខាងជើង ទទួលបាន ការគាំទ្រយ៉ាងខ្លាំងពី ប្រទេសនៅក្នុងតំបន់ ក្នុងនោះមានចិននិង រុស្ស៊ីផងដែរ។

ដោយឡែកអាមេរិក បានចាត់ទុកភាពស្ងប់ស្ងាត់របស់កូរ៉េខាងជើង ថាកំពុងតែ ផលិតមីស៊ីលនិងបរមាណូ គំរាមកំហែង ដល់អាមេរិក ។ ទាំងនោះហើយបានជា ក្រុមអ្នកវិភាគ នយោបាយ ប្រឆាំងអាមេរិក បានលើកឡើងថា នេះហើយដែលអាមេរិក មិនពេញចិត្ត ធ្វើក៏ខុសមិនធ្វើក៏ខុស ។

ភាពស្ងប់ស្ងាត់នោះ ត្រូវបាន អាមេរិក ដុតរោល ទៅជាកម្តៅដោយ នាយក CIA អាមេរិក បាន ចាត់ទុកកូរ៉េខាងជើង កំពុង តែ បង្កើនការផលិតមីស៊ីល និងបរមាណូ គំរាមកំហែងអាមេរិក។

ឃើញកូរ៉េខាងជើងនៅស្ងៀមកុំអាល អរ តាមការណ៍ពិតរបបដឹកនាំកុម្មុយនីស្ដនេះ កំពុងបង្កើនសមត្ថភាពបាញ់មីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ ក្នុងរយៈពេលតែមួយ ដែលនេះ គឺនឹងកា្លយជាការគំរាមកំហែងដ៏ធំ ដល់ សហរដ្ឋអាមេរិក។ នេះបើតាមសម្តីរបស់នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងបែបនេះនៅឯ វិទ្យាស្ថាន American Enterprise Institute កាលពី ថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ លោក Pompeo បានគូសបញ្ជាក់ដូច្នេះថា «លោក គីម ជុងអ៊ុន នឹងមិនបញ្ឈប់ ត្រឹមតែការធ្វើតេស្ដមីស៊ីលដោយជោគជ័យនោះទេ ពោល គឺនៅជំហានបន្ទាប់ ទីក្រុងព្យុងយ៉ាងនឹង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមិនមែន បាញ់ចេញគ្រាប់តែមួយឡើយ ហើយក៏ មិនដើម្បីបង្អួត ឬក៏សម្រាប់តែធ្វើព្យុហយាត្រាយោធានោះដែរ ប៉ុន្តែវាជាការបង្កើន សមត្ថភាពបាញ់មីស៊ីល បំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ ជាច្រើនគ្រាប់ក្នុងពេលតែ មួយ»។

គួររំលឹកថា កាលពីឆ្នាំ២០១៧ ទីក្រុងព្យុងយ៉ាងបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី ៦ និងដឹកនាំការបាញ់សាក ល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាបន្ត បន្ទាប់ រហូតដល់ក្រុមអ្នកជំនាញសន្មតថា ចាប់ពីពេលនេះតទៅកូរ៉េខាងជើង អាច បាញ់មីស៊ីលដល់ដែនដីគោករបស់សហ រដ្ឋអាមេរិក ខណៈលោក Mike Pompeo ក៏ធ្លាប់បាននិយាយដែរថា កូរ៉េខាងជើងនឹងចំណាយរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីអាច មានសមត្ថភាពបាញ់មីស៊ីល ឬអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print