មេដឹកនាំកោះតៃវ៉ាន់នៅតែព្រួយបារម្ភ ពីការវាយប្រហាររបស់ចិនដីគោកមកលើកោះនេះ ដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ។ ប៉ុន្តែតៃវ៉ាន់នឹងនឹងខិតខំទប់ស្កាត់រាល់ការគំរាមកំហែងដោយយោធាណាមួយពី ចិន។
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី តៃ អុីងវិន (Tsai Ing-wen) កំពុងផ្តោតសំខាន់ទៅលើការគំរាមកំហែង នៃលទ្ធភាពវាយប្រហារយោធាពីសំណាក់ប្រទេសចិន ដោយ លោកស្រីបាននិយាយថា ទីក្រុងតៃប៉ិមិនអាចធានាបានទាំងស្រុងនោះឡើយថា ការវាយប្រហារបែបនេះ នឹងពុំអាចកើត មានឡើងនោះ ខណៈដែលកម្លាំងយោធា របស់ទីក្រុងប៉េកាំង នៅបន្តធ្វើសមយុទ្ធកាន់តែញឹកញាប់ឡើង នៅក្បែរៗដែនដីកោះ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ថ្លែងប្រាប់ស្ថានីយទូរទស្សន៍តៃវ៉ាន់នាពេលថ្មីៗនេះ លោកស្រី Tsai បានលើក ឡើងយ៉ាងដូច្នេះថា «ពុំមាននរណាម្នាក់ អាចដកលទ្ធភាពដែលថា តៃវ៉ាន់នឹងអាច ទទួលរងការវាយលុក ដោយយោធាពី ទីក្រុងប៉េកាំងបានឡើយ»។ ឆ្លើយតបចំពោះ សំណួរដែលចោទសួរថា តើប្រទេសចិន អាចនឹងប្រើប្រាស់កម្លាំងបាយ ប្រឆាំងនឹង កោះតៃវ៉ាន់ដែរ ឬយ៉ាងណានោះ លោក ស្រី Tsai បានបញ្ជាក់ថា «យើងនឹងត្រូវការទន្ទឹងរង់ចាំមើលសិនថា តើអ្នកតាក់តែង គោល នយោបាយរបស់ពួកគេ មានហេតុ ផលដែរ ឬអត់»។
គួរជម្រាបថា សាធារណរដ្ឋប្រជា មានិតចិន (ប្រទេស) បានចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួន ដែល ចង់បានឯករាជ្យប៉ុណ្ណោះ ហើយបើសិន ជាកោះនេះ ហ៊ានប្រកាសឯករាជ្យនោះ ទីក្រុងប៉េកាំងប្រាកដជាមិនលើកលែងឲ្យនោះឡើយ៕ ម៉ែវ សាធី