ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននិងថ្នាំញៀន១២កញ្ចប់ត្រូវបានដកហូត

ចែករំលែក៖

ខេត្ត​កណ្តាល ៖ នគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាថ្នាញៀនម្នាក់ និងដកហូតថ្នាំញៀនចំនួន១២កញ្ចប់ដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។ ករណីចាប់ខ្លួនខាងលើធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ ២០១៨ វេលា ម៉ោង ២ និង ៣០ នាទីទៀបភ្លឺ នៅចំណុចលើផ្លូវជាតិ២១ ស្ថិតក្នុងភូមិ ព្រែក សំរោង ១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបាន២នាក់ ទី១- ឈ្មោះ ខន សុដានិតត ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ អង្គរក្ស នៅបន្ទាយស្វាយរលំ ទីលំនៅ បច្ចុប្បន្ន នៅភូមិព្រែកសំរោង សង្កាតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទី២- ឈ្មោះ ផល សម្បត្តិ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ បច្ចុប្បន្ន ភូមិ លេខ១ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម្សៅ ក្រាម ពណ៌ ស ថ្លា សង្ស័យ ជា សារធាតុ ញៀន (ICE) ចំនួន ១២ កញ្ចប់ តូច ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅបានធ្វការចេញល្បាតក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានជួបជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូ តាម បណ្តោយផ្លូវជាតិលេខ២១ គួរឲ្យសង្ស័យ កម្លាំង អន្តរាគមន៍ ក៏ហៅឲ្យឈប់ ដើម្បីសាកសួរ ហើយឆែកឆេរ ត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន ១២ បញ្ចប់ នៅនឹងខ្លួនជនសង្ស័យ ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាព ថាថ្នាំញៀននេះ ខ្លួនបានទិញពីបុរស ម្នាក់ នៅម្តុំបឹងត្របែក ហើយយកមកលក់បន្តឲ្យឈ្មោះ ថា នៅម្តុំស្ពានព្រែកតាងហ៊ុន ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតប្រាកដមែន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print