ប្រធានាធិបតីកូរ៉េខាងត្បូង កោះប្រជុំជាបន្ទាន់ក្រោយហេតុការឆេះមន្ទីពេទ្យស្លាប់និងរបួស ជាង​១០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស៣៣នាក់ស្លាប់ និងជាង​៧០នាក់រងរបួសនៅក្នុងគ្រោះអគ្គិភ័យឆេះមន្ទីពេទ្យនៅតំបន់​ Miryang ​កូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេ អីន​នៅថ្ងៃទី​២៦ ខែមករានេះ ​បានកោះប្រជុំ ជាបន្ទាន់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់  ព្រមទាំអភិបាលក្រុងសេអូល​ ដើម្បីពិភាក្សា លើគ្រោះអគ្គីភ័យឆាប់ឆេះមន្ទីពេទ្យជាទ្រងទ្រាយធំ  បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង  លោក​ Park Soo Hun ​បានបញ្ចាក់ថា ប្រធានាធិបតីបានចេញបញ្ចាឲ្យប្រើគ្រប់វិធីសាស្ត្រដើម្បីកាត់បន្ថយការខូចខាតទ្រពសម្បត្តិនិងអាយុជីវិត។  ប្រធានាធិបតីក៏បានស្នរើដល់​មន្ត្រីទទួលបន្ទុក បើកការស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់ ពីហេតុការឆាប់ឆេះខាងលើ​ ដើម្បីបង្ករ ហេតុការបែបនេះកើតឡើងនៅពេលអនាគត់ ។​ លើសពីនេះទៅទៀត ប្រធានាធិបតីក៏បានស្នើរ ឲ្យត្រួតពិនិត្យ អត្តសញ្ញាណ​សាកសព ដើម្បីផ្តល់ព័ត៌មានដល់គ្រួរសារបានដឹងឲ្យបានឆាប់បំផុត។

គ្រោះអគ្គីភ័យ​ខាងលើនេះ បានកើតឡើង​នាវេលាម៉ោងប្រមាណជា ៧៖៣០នាទីព្រឹក ថ្ងៃសុក្រនេះ (ពេលវេលា​នៅ​កូរ៉េខាងត្បូង) នៅ​ឯ​មន្ទីរពេទ្យ Sejong ក្នុង​ក្រុង Milyang នៃខេត្ត Gyeongsang ខាងត្បូង ដោយអណ្តាត​ភ្លើង​បានរាលដាល ចេញពីបន្ទប់​សង្រ្គោះ​​បន្ទាន់មួយ ដែលស្ថិតនៅ​ជាន់ទីមួយ នៃមន្ទីរពេទ្យ​កើតហេតុ។

គួរជម្រាបថា ជាលទ្ធផល​មនុស្សយ៉ាងតិច ៣៣នាក់បានស្លាប់ និងប្រហែលជាង​ ៧០នាក់ទៀត បានទទួលរងរបួស ខណៈ​ប្រតិបត្តិការ​​​ជួយ​សង្រ្គោះកំពុងតែ​ប្រព្រឹត្តទៅ។ អ្នកជំងឺសរុប​ប្រមាណ ១០០នាក់ ​ត្រូវគេរាយការណ៍ថា បានស្ថិត​នៅក្នុង​មន្ទីរពេទ្យនេះ នៅមុន​ពេល​​ដែល​គ្រោះ​អគ្គី​​ភ័យ​បា​នកើត​​មានឡើង៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print