ភ្នំពេញ៖ ស្ត្រីវ័យ៣១ឆ្នាំបានសម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិតចោលប្តីនិងកូនប្រុសស្រី២នាក់នៅក្នុងបន្ទុកតែមិនបានសម្រេចសង្ស័យមានទំនាស់ក្នុងគ្រួសារតិចទូចដោយសារតែនាងគិតខ្លី។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃ សុក្រ ១០កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ វេម៉ោង៧និង៣០នាទីព្រឹក នៅចំណុចក្នុងបន្ទប់ជួលជាន់ទី១ស្ថិតក្នុងក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សពមានឈ្មោះ ហុក ស្រីមុំ អាយុ៣១ឆ្នាំ មុខរបនៅផ្ទះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតភូមិតាប៉ាវ ឃុំតាប៉ាវបំពេញ ស្រុកអង្គពពេល ខេត្តកំពង់ចាម។ចំណែកប្តីមានឈ្មោះ អ៊ុង ដារិទ្ធ អាយុ៣៤ឆ្នាំមុខរបរគ្រួបង្វិកកីឡាក្បាច់គុណលប្បុកតោ ស្នាក់នៅបន្ទប់កើតហេតុជាមួយប្រពន្ធមានស្រុកកំណើតសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជួនកូនប្រុសអាយុ៧ឆ្នាំទៅសាលារៀនហើយក៍ត្រឡប់មកផ្ទះវិញក៍ឲ្យកូនស្រីអាយុ១ឆ្នាំឲ្យទៅប្តីហើយក៍ដើរចូលទៅក្នុងបន្ទប់មួយសន្ទុះក្រោយមកស្រាប់តែឮសូសម្លេងប្តីស្ត្រីរងគ្រោះស្រែកឲ្យអ្នកជិតខាងជួយថាប្រពន្ធគាត់ចងកសម្លាបប់ខ្លួន។
លោក អ៊ុង ដារិទ្ធ ត្រូវជាប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃ២៤គាត់បានចេញពីផ្ទះទៅជួបនិងមិត្តភក្តិនៅខាងក្រៅផ្ទះនៅម្តុំដេអិន ដើម្បីជជែកការងាររឿងដីធ្លីរហូតមមកដល់ម៉ោង១២យប់ទើបត្រឡប់មកផ្ទះវិញនៅពេលមកដល់ប្រពន្ធរបស់គាត់ស្តីបន្តោសឲ្យគាត់មួយម៉ាត់ពីម៉ាត់ក៍ចូលសម្រាកទៅ។ គាត់បន្តទៀតថាចាប់ពីពេលនោះមក ប្រពន្ធនិងគាត់មិនបាននិយាយស្តីនិងគ្នាទេ។លុះនៅព្រឹកថ្ងៃកើតហេតុប្រពន្ធរបស់គាត់បានជួនកូនទៅសាលារៀនពេលត្រឡប់មកវិញប្រពន្ធគាត់បានឲ្យកូនស្រីអាយុ១ឆ្នាំមកឲ្យគាត់ហើយប្រាប់ថាមើលកូនហើយក៍ដើរចូលទៅក្នុងបន្ទប់។
ក្រោយមកកូនស្រីគាត់ក៍យំគ្លានបៅ គាត់ក៍ស្រែកហៅប្រពន្ធតែមិនឮសូឆ្លើយពេលនោះកូនយំកាន់តែខ្លាំងគាត់ក៍ទៅគោះទ្វារតែជាបគន្លិះហើយគាត់ក៍វាយជញ្ជាំក្តាកុងប្លាកគេស្រាប់តែឃើញប្រពន្ធគាត់យកក្រម៉ាចំនួន២ចងកសម្លាប់ខ្លួនឃើញដូចឆ្នេះគាត់ក៍ស្ទុះទៅលើកប្រពន្ធដាក់មកលើគ្រែហើយក៍ហៅម៉ូតូរឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃប៉ុន្តែលោកគ្រួពេទ្យបានប្រាប់ថាសង្ឃឹមរស់តិចណាស់៕ ដោយ៖ តុង សីហា