លោកយោធាជាន់ខ្ពស់ តុលាការមិនទាន់សម្រេចឃុំ ខ្លួននៅឡើយទេនៅល្ងាចនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក សាន សុផាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់សម្រេចចេញដីកា ឃុំខ្លួន លោកផ្កាយ១ យោធា ដែលត្រូវបានពលរដ្ឋប្តឹង ពាក់ព័ន្ធករណី ដកកាំភ្លើងដេញបាញ់ប៉ុនប៉ងសម្លាប់ ជនរងគ្រោះដល់មុខផ្ទះ នៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨មុននេះបន្តិច។

តុលាការនឹងចាត់ការបន្តនៅព្រឹកថ្ងៃស្អែកទៀត ដើម្បីសម្រេចថា ឃុំខ្លួន ឬមិនឃុំខ្លួនយោធា ពាក់ផ្កាយម្នាក់នេះសំណុំរឿងនេះ ។

សមត្ថកិច្ចបញ្ជាក់ថា លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធាបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិព្រែកមហាទេព សង្កាត់ឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ qយោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម បានទៅធាក់ទ្វារបងស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា មានទីតាំងនៅផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីក៏មកធាក់ទ្វារបងផ្ទះខ្លួន ស្រាប់តែជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ញុកចូលប្រហោងទ្វារបងផ្ទះជនរងគ្រោះ បាញ់សំដៅទៅលើជនរងគ្រោះចំនួន ២គ្រាប់ (ផ្ទុះ ០១គ្រាប់ មិនផ្ទុះ ០១គ្រាប់)។

ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើង បាញ់ទៅលើជនរងគ្រោះ ជាច្រើនគ្រាប់ទៀត តែសំណាងល្អ កាំភ្លើងនោះមិនផ្ទុះ។

សូមបញ្ជាក់ថា ខណៈដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ជនសង្ស័យបាន ហៅក្រុមអង្គរក្សមកការពារមួយក្រុមធំ និងជនត្រូវចោទបាន ប្រើទូរស័ព្ទដៃ ថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផង ដោយសមត្ថកិច្ច មិនបានដាក់ខ្នោះ ជនសង្ស័យដទៃទៀតនោះទេ។

ក្រៅពីសកម្មភាពបែបនេះ ជនត្រូវចោទបាន ប្រើពាក្យសំដី គំរាមកំហែងក្រុមអ្នកកាសែតថា លោកបាន ប្រាប់ថ្នាក់លើ អស់ហើយ ចឹងអ្នកកាសែតតូចតាច ចង់ថតអីថតទៅ និយាយតែជាមួយ គឺចប់ហើយ៕

...

 

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print