ឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងគ្រួសារក្មេងរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភលើអានីតិជន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ម៉ោង១៦ និង៤៥នាទីម្សិលមិញ កំលាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ចាម បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ុង គីមឡេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ចំណែកក្មេង ស្រីរងគ្រោះ ឈ្មោះ អ.ម.គ ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តករណីរំលោភនៅផ្ទះក្នុងបន្ទប់ជួល ម្ដុំរោងចក្រ ភូមិអំពិល លើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យបានប្រគល់ទៅអោយការិយាល័យជំនាញខេត្តកំពង់ចាមនាំខ្លួនយកទៅអនុវត្តតាមនិតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print