ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ខណះដែលយកកន្ត្រៃកាត់ខ្សែភ្លើងតខ្សែកង្ហារដែលមានឌុយជាប់និងព្រីភ្លើងខាងលើ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ឡុច យឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើផ្ទះនិងបានយកកន្ត្រៃកាត់ខ្សែភ្លើងដើម្បីដាកកង្ហាល់និតតដាកធុងបាស់នៅពេលដែលជនរងគ្រោះមិនបានដកឌុយកង្ហាលចេញពីព្រីភ្លើងបណ្តាលអោយដួលដេកស្លាប់ភ្លាមៗនៅលើផ្ទះម្នាក់ឯងខណះដែលជនងរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងរករឿងដោយឃើញសភាពស្រវឹងបែបនេះប្រពន្ធនិងកូនៗបានចេញទៅខាងក្រៅផ្ទះដោយទុកអោយជនរងគ្រោះនៅក្នុងផ្ទះម្នាក់ឯង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋានឃុំបានចុះទៅពិនិត្យឃើញមានកន្ត្រៃនៅជាប់និងដៃហើយខ្សែភ្លើងកង្ហាល់បានដាចតែឌុយនៅជាប់និងព្រីភ្លើងខាងលើនិងបានប្រគល់សាកសពអោយក្រុមគ្រួសារឿបចំធ្វើបុណ្យតាមប្រពៃណីផងដែ ។
ពាក់ពន្ធ័ករណីខាងលើនេះសមត្ថកិច្ចបានដាកការសន្និដ្ឋានបណ្តាលមកពីការស្រវឹងនិងបានយកកន្ត្រៃទៅកាតខ្សែភ្លើងទើបបណ្តាលអោយឆក់ស្លាប់តែម្តង ៕ ចន្ថា