ផឹកស៊ីកុំឌឺដង ទាញឈើជ្រុងវាយក្បាលមិត្តភក្តិរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាដោយចេតនា​ខណៈផឹកស៊ីស្រវឹងឈ្លោះគ្នា ហើយស្ទុះទាញបានយកកំណាត់ឈើជ្រុងវាយទៅលើក្បាលជនរងគ្រោះនិងកំភួន ជើងបណ្ដាលអោយហូរឈាមជោគគួរអោយញាក់សាច់ ។

ហេតុការណ៍ប្រើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិជៀឫស្សី ឃុំ កំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយនគរវត្តដឹងថាបុរសជាជនសង្ស័យមានឈ្មោះង៉ែត ដារ៉ា អាយុ៣២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានអុិន សុគន្ធកាយ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយប្រាប់ថា ពិតជាបានប្រើហឹង្សាពិតប្រាកដមែនដោយសារតែស្រវឹងស្រាហើយណាមួយមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះឌឺដងពេកទ្រាំមិនបានក៏ស្ទុះទាញបានយកកំណាត់ឈើជ្រុងវាយទៅលើក្បាលជនរងគ្រោះតែម្ដង។
 បច្ចុប្បន្នជនរងគ្រោកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋាបាលកំពង់ចំឡងដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print