សមត្ថកិច្ច បង្ក្រាបទីតាំងច្រៀងរាំអាសអាភាសរបស់ជនបរទេសមួយកន្លែងក្នុងក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស១០ពាក់ព័ន្ធ និងភ្ញៀវបរទេស៧០នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានចុះបង្រ្កាបករណីរូបភាព សម្ភារៈអាសអាភាសជាកន្លែងច្រៀងរាំអាសអាភាសរបស់ជនបរទេសមួយកន្លែង មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
ឃាត់ខ្លួនជនសង្ស័យបានមាន១០នាក់ ទី១-ឈ្មោះ Hone Daniel Richard ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥២៦១៣២៦៣១ ទី២-ឈ្មោះ PaulFrancisHarris ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨០៣៩៤៤១ ទី៣- Thomas alexanderJeffries ភេទប្រុស ជនជាតិ អង់គ្លេសកាន់លិខិតឆ្លងដែនលេខGBR៥២៦៤៧៩០៩០ ទី៤-Job robertus ភេទប្រុស ជនជតិអង់គ្លេសកាន់លិខិតឆ្លងដែនNR ៥២១៩RP៧ ទី៥-VINcenthook ភេទប្រុស កាន់លិខិតឆ្លងដែនលេខGBR ‪៥២៨២៥០៧៨៦‬ ទី៦-Brasch paul Martin ភេទប្រុស ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែន lk៥៣៧០៩៦ ទី៧-Stevens billy ភេទប្រុស ជនជាតិ អង់គ្លេស ទី៨-ballvrre David Nikolais Alex ភេទប្រុសជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៣២២២២២៨២ ទី៩-drolet Jessicaភេទ ស្រី ជនជាតិកាណាដាកាន់លិខិតឆង្លដែនលេខAD២០៩៨១២ និងទី១០-Kazoleas Edensaran ភេទស្រី ជនជាតិ កាណាដាកាន់លិខិតឆ្លងដែនលេខGF៣២៨៦៥១។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា៖ក្នុងកិច្ចប្រតិបតិ្តការនេះ បានប្រមូលភ្ញៀវទេសចរបាន ៧៧នាក់ ស្រី ៣៦នាក់ និងក្រុមអ្នករៀបចំចំនួន ១០នាក់(ជនសង្ស័យ) ដែលកំពុងច្រៀងរាំ ជារបៀបអាសអាភាស ក្នុងនោះ ភ្ញៀវចំនួន ៧៧នាក់ បានយកមកដល់ស្នងការដ្ឋាន ធ្វើការអប់រំ រួចឲ្យគាត់ត្រឡប់ ទៅវិញ។   ឯជនសង្ស័យទាំង ១០នាក់នេះ ត្រូវបានឃាត់ខ្លួន តាមបញ្ជាលោក កើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលដំបូង ខេត្តសៀមរាប ក្នុងករណីនេះ កម្លាំងជំនាញ កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការខេត្តដោយជាប់ពាក់ព័ន្ធករណីបើកហាងនេះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ៕

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print