សាវឌីអារ៉ាប៊ី រឹបអូសបានប្រាក់ជាង១០០ពាន់លាន ដុល្លារនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ

ចែករំលែក៖

ទ្រព្យសម្បត្តិដែលដកហូតបានពីយុទ្ធនា ការប្រឆាំងអំពើពុករលួយ នៅក្នុង ប្រទេសសាវឌីអារ៉ាប៊ី ក្នុងនោះមានទាំង អចលទ្រព្យ ក្រុមហ៊ុន និង ប្រាក់សុទ្ធ គិតតម្លៃសរុបជាង១០០ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សាវឌីអារ៉ាប៊ី លោក Sheikh Saud Al Mojeb កាលពីថ្ងៃ ទី៣០ ខែមករា បានប្រកាសឲ្យដឹងថា មន្ត្រីប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនេះបានដកហូត គិតជាប្រាក់មានរហូត ដល់ទៅ៤០០ Yiyal (ប្រមាណ១០៧ពាន់ លានដុល្លារ អាមេរិក)នៅក្នុងយុទ្ធនាការប្រឆាំងអំពោះពុករលួយដឹកនាំដោយរជ្ជ ទាយាទ ប៊ីនសាលម៉ាន់។

នៅក្នុងយុទ្ធនាការនោះសាវឌីអារ៉ាប៊ី បានចាប់ខ្លួន មនុស្ស៣៨១នាក់ ក្នុងនោះមាន៥៦នាក់កំពុងតែឃុំខ្លួននៅ ឡើយ ដោយមិនទាន់ទទួលបានកិច្ចព្រមព្រៀងបង់ ប្រាក់ជាថ្នូរនឹងការដោះលែង។យុទ្ធនាការប្រឆាំងអំពើពុករលួយជាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើង កាលពីឆ្នាំ២០១៧។ ​ ប៉ុន្មានម៉ោងក្រោយយុទ្ធនាការចាប់ផ្តើម រាជបុត្រ ១១អង្គនៅក្នុងប្រទេសនេះត្រូវ បានចាប់ខ្លួន ក្នុងនោះមាន រដ្ឋមន្ត្រី៤រូប ផងដែរ និងអតីតរដ្ឋមន្ត្រី អ្នកជំនួញ ក្នុងនោះមានមហាសេដ្ឋីដែលមានបំផុត នៅក្នុងប្រទេសនេះផងដែរ។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សាវឌីអារ៉បី លោក Saud Al Mojeb បញ្ជាក់ថា ពឹងផ្អែកទៅលើការស្រាវជ្រាវរយៈពេល៣ឆ្នាំកន្លងមក ដោយក្នុងនោះមានប្រាក់ប្រមាណជាង១០០ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់ខុស គោលដៅ ដោយការពុករលួយ ។

ចំណែករជ្ជទាយាទ Mohammed Bin Salman បានបញ្ជាក់ថា មនុស្ស ៩៥ភាគ រយនៅក្នុងចំណោមមន្ត្រីពុករលួយ ដែលបានចាប់ខ្លួនគឺយល់ព្រមពិភាក្សា ដោះដូរ ដើម្បីរួចទោស ហើយក្នុងនោះមានតែ ១ភាគរយប៉ុណ្ណោះ បញ្ជាក់ថាខ្លួន ស្អាត ស្អំ។ ព្រះរជ្ជទាយាទ មានព្រះបន្ទូលថា សាវឌីអារ៉ាប៊ីនិងមិនមានការរីកចម្រើន ឡើយប្រសិន បើនៅតែមានអំពើពុករលួយនោះ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print