ឥទ្ធិពល​ថ្នាំ​ញៀន​ ធ្វើ​ឲ្យ​យុវជនម្នាក់យកអំបែងដបអា.កខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនខ្លាំពេកបាត់ការចងចាំ(បែកថ្នាំ)ហើយបានរត់ឡើងផ្ទះប្រជាពលរដ្ឋនៅធ្វើម្ចាស់ផ្ទះភ័យស្លាន់ស្លោក៍នាំគ្នាស្រែកឆោឡោបង្កការភ្ញាក់ផ្អើលពេលនោះយុវជនបែកថ្នាំនោះក៍រត់ចេញមកខាងក្រៅរើសអំបែកដបមកអា.កខ្លួនឯងតែសំណាងល្អត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលមិនស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច ថ្ងៃ ពុធ ១៥កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា យុវជរូបនេះមិនស្គាល់អត្តសញ្ញាណច្បាស់លោះទេប៉ុន្តែគ្រាន់តែអ្នកធ្លាប់ស្គាលដឹងថាឈ្មោះ ឯម ពៅ អាយុ១៤ឆ្នាំ គេតែងតែឃើញយុវជនរូបនេះដើរនៅម្តុំកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតប្រជាពលរដ្ឋនៅក្បែនោះបានឃើញយុវជនខាងលើបានរត់ចុះរត់ឡើងចូលក្នុងផ្ទះប្រជាពលរដ្ឋពីមួយទៅមួយហើយពេលម្ចាស់ផ្ទះស្រែគេរត់ចេញក្រោយមកគេក៍រត់ចូលផ្ទះប្រជាពលរដ្ឋម្នាក់ទៀតហើយរូបគេបានយកកន្ត្រៃគំរាមម្ចាស់ផ្ទះពេលនោះម្ចាស់ផ្ទះក៍នាំគ្នាស្រែកឲ្យគេជួយធ្វើឲ្យយុវជនបែកថ្នាំនោះរត់ទៅយកដកស្រារបស់ម្ចាសផ្ទះវាយបំបែករួចក៍អា.កខ្លួនឯងតែម្តង។ ឃើញដូចច្នេះម្ចាស់ផ្ទះក៍រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកអន្តរាគមន៍និងនាំខ្លួនយុវជនរូបនេះទៅប៉ុស្តិ៍ភ្នំពេញថ្មីរួចក៍ប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចមកទទួលយកទីចាត់ការបន្ត៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print