ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបែកក្បាលឈាមហូស្រោចខ្លួន ខណៈរូបគេនិងមិត្តភក្រមានគ្នា៥នាក់ចេញពីរាំលេងក្នុងក្លឹប ហើយត្រូវក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ព្រួតវាយ ដោយចោទថាយកអាខោនហ្វេសប៊ុកឆាតជេរប្រពន្ធរបស់គេ បង្កឱ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង១០នាទីយប់ ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ នៅមុខក្លិបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ឆាយ រតនះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បាននាំគ្នា ចូលក្លិបមានគ្នា៥នាក់ប្រុស៣នាក់ស្រី២នាក់ ខណៈចូលទៅផឹកស៊ី និងរាំលេងបានជាង១ម៉ោងហើយមិត្តភក្តិប្រុស២នាក់បានចេញទៅផ្ទះមុនបាត់បន្ទាប់មក ស្រាប់តែមានជនសង្ស័យមានគ្នាជាង១០នាក់បានហៅរូបគាត់មកសួរនាំនៅក្រៅក្លិបដោយសួថា«Facebook អាខោនលោកឯងម្តេចបានមានស្រីឆាតមកជេរប្រពន្ធរបស់អញ» បន្ទាប់មកជនរងគ្រោះបានឆ្លើយតបថា «ទេខ្ញុំមិនដឹងទេ ព្រោះទូរស័ព្ទខ្ញុំបានលក់ឱ្យគេបាត់ហើយ ទូរស័ព្ទខ្ញុំមិនទាន់ទិញទេ កុំចេះតែចោទពេក» ។
បន្ទាប់មកជនសង្ស័យបាននាំបក្សពួកជាច្រើននាក់យកដបស្រាមកវាយចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន រីឯជនបង្កបានរត់ចូលក្លិបវិញបាត់បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្ដិនាំជនរងគ្រោះខាងលើនាំទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ហើយសមត្ថកិច្ចបានពិនិត្យនៅកន្លែងកើតហេតុតែមិនឃើញជនសង្ស័យ ។
ក្រោយពេលកើតហេតុជនរងគ្រោះបន្ទាប់ពីព្យាបាលរបួសហើយបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕សុខាសែនជ័យ
...
![](http://nkdnews.com/wp-content/uploads/2018/02/unnamed-11-300x165.jpg)