ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបើកលឿនក៏ជ្រុលបុកម៉ូតូគុបជ្រុងមួយគ្រឿង បណ្តាលអោយក្មេងស្រីម្នាក់រងរបួសធ្ងន់ហើយបន្តទៅបុកដើមឈើមួយដើមទៀតបណ្តាលអោយបាក់ដួលរៀបស្មើដល់ដីហើយនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកចូលហាងកាហ្វេមួយកន្លែងទៀតបណ្តាលអោយបុរសម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខសាលាសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រីម្នាក់ វ័យប្រហែល ១៥ឆ្នាំ ជិះម៉ូតូម៉ាក គុុបជ្រុងពណ៌ខៀង ពាក់ស្លាកលេខភ្នពេញ1FJ 5981 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់ផ្លូវ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 1109 បើកបរដោយបុរសម្នាក់និងមានម្នាក់ទៀតរួមដំណើរជាមួយក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនហើយបំណងបត់ចូលផ្លូវបេតុងច្រកសាលាសុវណ្ណភូមិ ក៏ជ្រុលបុកម៉ូតូបណ្តាលអោយក្មេងស្រីម្នាក់រងរបួសធ្ងន់។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូរួចរថយន្តបង្កក៏ជ្រុលបុកដើមឈើរមួយដើមទៀតបណ្តាលអោយបាក់អស់មួយដើមទៀតបាក់រៀបស្មើដល់ដីហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលហាងកាហ្វេមួយកន្លែងទៀតបណ្តាលអោយបុរសម្នាក់ដែលឈរនៅទីនោះរងរបួសស្រាល។
ក្រោយកើតហេតុតៃកុងរថយន្តនិងព្រូបានចុះពីរថយន្តហើយគេចខ្លួនបាត់ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ
...