លោកអូស្មាន ហាស្សាន់៖ ស្នើរឲ្យបងប្អូនឃោសនិកដែលជាសកម្មជនបក្សនៅខណ្ឌប្ញស្សីកែវ បន្ដគាំទ្រស្មារតីមហាសន្និបាតបក្សប្រជាជនកម្ពុជាទូទាំងប្រទេស 

ចែករំលែក៖

ភ្នំពេញ ៖   លោក  អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និង ជាសមាជិកគណៈកម្មាធិការ​កណ្តា​ល គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ ដែលជាខណ្ឌទទួលបានជ័យជំនះរាល់ការបោះឆ្នោតកន្លងមក បានស្នើរឲ្យ បងប្អូនឃោសនិក ឥស្លាម ដែលជាសកម្មជនបក្សប្រជាជនកម្ពុជា នៅខណ្ឌឬស្សីកែវ បន្ដគាំទ្រ តាមស្មារតី មហាសន្និបាតបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ដើម្បីសម្រេចជ្រើសរើស​យក មេដឹកនាំ ប្រទេសដ៏ល្អ គឺបេក្ខភាព សម្ដេចហ៊ុនសែន បន្ដដឹកនាំ ប្រទេសជាតិ ឲ្យរីកចម្រើនរុងរឿងទៅថ្ងៃមុខ ។

លោក អូស្មានហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមប្រារព្ធពិធីប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និ​បាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិការគណៈកម្មាធិការបក្ស និងបងប្អូនឃោសនិក ដែលជាសកម្មជន មហាគ្រួសារបក្ស នៅទូទាំងខណ្ឌឬស្សីកែវ សរុបចំនួន៣៥០ រូប  កាលពីថ្ងៃព្រហស្បតិ៏ ១រោច ខែមាឃ  ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលមូឌែន៥ ឬស្សីកែវ ។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពី សុទិដ្ឋិ និយម របស់គណបក្សកាន់អំណាច ដែលបានធ្វើការ សាមគ្គីគ្នាបានល្អ ហើយសម្រេចបាននូវសាមិទ្ឋផលជោគជ័យត្រចះត្រចង់ជូនជាតិមាតុភូមិ មិនដូចជាមេដឹកនាំ និងសមា​ជិកបក្សប្រឆាំង ដែលបានបែកប្រេះឆាផ្ទៃក្នុងបក្ស ធ្វើអោយរលាយជាំបន្តបន្ទាប់។ លោកបន្តថា ៖ ថ្នាក់ដឹកនាំ ​CPP មានទម្លាប់ ដ៏ល្អ ដែលមិនអាចបំភ្លេចបានគឺ បានធ្វើសកម្ម ភាពជាប្រចាំ នៅតាមមូលដ្ឋានដោយបានបម្រើ​ ជួយកសាងសមិទ្ធិផលជាច្រើន លើគ្រប់វិស័យជូនប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំរបស់ពួកគាត់ ដែលក្នុងនោះដែរយើងតែងតែបានជួយជា អំណោយ មនុស្សដល់ចាស់ជរា ក្មេងកំព្រា អ្នកមានជម្ងឺ អ្នក ទើប សម្រាលកូនរួចនិងគ្រួសារអ្នកមរណៈជាដើម។

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ យើងបាន ឃើញ យ៉ាងច្បាស់ហើយថាសន្តិភាពដែល យើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយ បណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។  ហើយមិនតែប៉ុណ្ណោះ  រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០​នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដពេញលេញ រហូតដល់សពថ្ងៃនេះ ៕    ដោយ៖ សំរិត 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print