ភ្នំពេញ ៖ អាកាសធាតុនៅប្រទេសកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតហើយ (ត្រជាក់លើកទី៤) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូន ដំណឹងអំពីអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់លើ ភាគខាងជើងព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីជូនដំណឹងលើកទី៤ របស់ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ៖
១-នៅតំបន់ជួរភ្នំដងរែក មានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៣-១៤ អង្សាសេ។
២- ខេត្តព្រះវិហារ,ខេត្តបន្ទាយមានជ័យ, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី,ខេត្តស្ទឹងត្រែង, និងខេត្តប៉ៃលិន មានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៥-១៦ អង្សាសេ។
៣-ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, និងខេត្តកោះកុង សីតុណ្ហភាពអប្បរមា នឹងថយចុះមកនៅក្នុងរង្វង់១៧-១៨ អង្សាសេ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តព្រៃវែង, និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បរមា នឹងថយចុះមកនៅក្នុងរង្វង់១៩-២០ អង្សាសេ ៕ ជាយក្រុង