ការដ្ឋានបូមខ្សាច់មួយកន្លែងគ្មានច្បាប់ ល្មើសការណែនាំរបស់មន្ទីរ៉ែ និងថាមពលខេត្ត ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះបញ្ឈប់សកម្មភាព

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​ ៖ លោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសលាដំបូងខេត្ត ដឹកនាំកម្លាំងមន្ទីជំនាញខេត្ត ចុះបញ្ឆប់ការដ្ឋានបូមខ្សាច់ មួយកន្លែងដែលរឹងរូសមិនស្តាប់ការណែនាំរបស់មន្ទីរ៉ែនឹងថាមពលខេត្ត នឹងមន្ទីបរិស្ថានខេត្ត ដែលមាន​ទីតាំង​ក្នុងភូមិ​កំ​ភុ​ន ឃុំ​ភ្លុក ស្រុក​សេសា​ន  ស្ថិតនៅតាម​ដង​ទន្លេសេសាន ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ នៅថ្ងៃព្រហស្បត៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស.ពស ២៥៦១ ត្រូវនឹងថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០.២៥នាទីព្រឹក។​

លោក នូ សុវណ្ណារ៉ា ប្រធាន​មន្ទីរ​រ៉ែ​នឹងថាមពលខេត្ត បានបញ្ជាក់​អំពី​មូលហេតុ​ដែលនាំអោយ​ផ្អាក​ការដ្ឋាន​មូ​ប​ខ្សាច់​ខាងលើ​ថា ការដ្ឋាន​នេះធ្វើអាជីវកម្ម មិន​គោរព​តាម​ការណែនាំ​របស់​មន្ទី​រ​រ៉ែ​ថាមពល មួយ​លើក​ជា​ពីរលើក ។ ពេលនេះ​ក្រុមការងារ​ចុះទៅ​ផ្អាក​មិន​អោយធ្វើ​សកម្មភាព​បូម​ខ្សាច់​ជា​បណ្តោះអាសន្ន​សិន ដើម្បីអោយ​ពួកគាត់​មកសុំ​ធ្វើ​ច្បាប់អាជ្ញា​បណ្ណសារ​ជាថ្មី  ព្រោះ​អាជ្ញា​បណ្ណ​ចាស់​ពីមុន​វា​បាន​ផុត​សុពលភាព​ទៅហើយ​ នៅតែលួចធ្វើដដែល នៅតែមិន​ព្រមស្តាប់​នឹងមកសុំច្បាប់អាជីវកម្មបន្តពីរមន្ទីរឡើយ ទើបបានព្រះរាជអាជ្ញារងចុះបញ្ឈប់តែម្តង។

​លោក​បញ្ជាក់ថា ម្ចាស់​ការដ្ឋាន​ខាងលើ​​មានឈ្មោះ និល​ចាន់​នៅ មាន​ទីលំនៅ​ក្នុង​ក្រុង​ស្ទឹងត្រែង និង ​ឈ្មោះ សៀវ​ រ៉ាស៊ី ដែល​មកពី​ខេត្ត​ផ្សេង​។ ឈ្មោះ​និល ចាន់​នៅ ជា​អ្នក​កាន់​លុយ និង​ឈ្មោះ​សៀវ ​រ៉ាស៊ី ជា​អ្នក​ប​ច្ចក​ទេស​ក្នុងការបូម។​

​ជាមួយគ្នានេះដែរមន្ត្រី​បរិស្ថាន​ក៏បាន​អោយដឹង​ដែរ​ថាៈ ការដ្ឋាន​បូម​ខ្សាច់​នេះ​ពុំ​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេសទេ គឺមាន​ទីធ្លា​ផ្ទុក​ខ្សាច់​តូចចង្អៀត នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ មានទឹក​ហូរ​ចេញពី​ការដ្ឋាន​ខ្សាច់​បណ្តាលអោយ​ដក់​ទឹកជោគជាំ​ ហូរចូលតាម​លំនៅឋាន​ប្រជាពលរដ្ឋ​ជាដើម​នាំឲ្យពួគគាត់មិនសប្បាយចិត្តទៀតផង  ហើយភាព​រឹងទទឹង​របស់​ម្ចាស់​ការដ្ឋាន​ខាងលើ ត្រូវបាន​បិទ​ជា​ស្ថាពរ និង​ដកហូត​សម្ភារ​:​មួយចំនួន ខណ​:​ដែល​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះទៅពិនិត្យ​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភ​: ឆ្នាំ២០១៨ ។
​លោក​ហុង គឹម​សាន បាន​ឲ្យ​ដឹងថា លោក​នឹង​បញ្ជា​អោយ​មន្ទីរ​រ៉ែ​ថាមពល​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង ប្រគល់ជូន​តំណាង​អេ​យ្យ​ការ​តុលាកាខេត្តដើម្បី​ចោទប្រកាន់​ទៅតាម​នីតិវីធី​ច្បាប់៕​​​   មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print